កែប៖ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរ ខេត្តកែប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិល តាមទូរស័ព្ទនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ មេសា នេះថា ភ្ញៀវជាតិ និងឣន្តរជាតិ ចូលមកកំសាន្ត លំហែរ កាយក្នុងខេត្តកែប នាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ សរុបចំនួន ៨៣៩២៣នាក់ កើនឡើង ១១,៥៩% បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៣កន្លងទៅ។
ក្នុងនោះភ្ញៀវទេសចរជាតិចូលមកទេសចរចំនួន ៨២៦១៧នាក់ និងភ្ញៀវឣន្តរជាតិចំនួន ១៣០៦នាក់។រថយន្តតូច ធំចំនួន ១៥៧១៧គ្រឿង និងម៉ូតូ ៨៤៧២គ្រឿង៕

Blogger Comment
Facebook Comment