នគរបាល ស្រុកភ្នំស្រុក ដកហូតសម្ភារះ ពីក្រុមក្មេងទំនើង ពេលវាយគ្នា ក្នុងបុណ្យចូលឆ្នាំ

បន្ទាយមានជ័យ៖ កម្លាំងនគរបាល ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានដកហូត សម្ភារះ ជាច្រើន ពីកុ្រមក្មេងទំនើង ដែលវាយគ្នា នាឱកាស បុណ្យចូលឆ្នាំ ប្រពៃណីជាតិ នាំឲ្យមានអសន្តិសុខ ដល់ប្រជាពលរដ្ឋផ្សេងទៀត នាពេលដើរលេងកំសាន្ត ។

មន្រ្តីនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថា ដោយអនុវត្ត តាមបទបញ្ជារបស់ស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ រួចមក កម្លាំងនគរបាលស្រុក ដឹកនាំដោយលោកអធិការ បានពង្រាយកម្លាំង នៅតាមពិធីរាំធុងបាស និងកន្លែងកំសាន្តនានាហើយបានធ្វើការស្រាវជ្រាវ រហូតដល់ ដកហូតសម្ភារះ ពីក្រុមក្មេងទំនើង ជាច្រើន ដូចជា កាំភ្លើង ស្នាប់ដៃ ខ្សែក្រវ៉ាត់ក្បាលដែក ចំពាម និងវត្ថុមួយចំនួនទៀត ដែលពួកគេមានក្នុងខ្លួន និងលាក់ទុក ដើម្បីធ្វើសម្មភាព ពេលមានរឿងម្តងៗ ។

មន្រ្តីនគរបាល បានបន្តទៀតថា នាឱកាសបុណ្យចូលឆ្នាំ រយះពេល ប៉ុន្មានថ្ងៃមកនេះ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ និងឲ្យអធិការនគរបាល តាមស្រុកក្រុង ត្រូវបង្កើនប្រសិទ្ធភាព ការពារ សុវត្ថិភាព ជាពិសេស ទប់ស្កាត់ការវាយគ្នា របស់ក្រុមក្មេងទំនើងជាដើម។

ជាលទ្ធផល ការវិធានការណ៍ នៃការទប់ស្កាត់ សកម្មភាពទាំងនេះ បានធ្វើឡើងប្រកបដោយ ប្រសិទ្ធភាព ហើយផ្តល់ជំនឿទុកចិត្តដល់ ប្រជាពលរដ្ឋ និងអ្នកដំណើរកំសាន្តផ្សេងៗ៕
Share on Google Plus
    Blogger Comment
    Facebook Comment