បាញ់ប្រហារគ្នា នៅព្រំដែន ចិន-វៀតណាម នាំឲ្យមនុស្ស ៧នាក់ស្លាប់

ហានូយ, (ស៊ិនហួ)៖ ជនជាតិចិន ៥នាក់ និង ឆ្មាំការពារព្រំដែនវៀតណាម ២នាក់ បានស្លាប់ កាលពីថ្ងៃសុក្រ កន្លងទៅនេះក្នុងការបាញ់ប្រហារមួយ នៅតាមព្រំដែន នៃប្រទេសវៀតណាម ស្ថិតនៅភាគខាងត្បូងនៃខេត្ត ក្វាងនិញ។ នេះបើតាមការចេញ ផ្សាយព័ត៌មានក្នុងតំបន់នៅ ថ្ងៃ សៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០១៤។

ចំពោះជនជាតិចិន ដែលស្លាប់ទាំង ៥នាក់នោះវិញ គឺ មាន ៣នាក់ ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលព្យាយាមឆ្លងកាត់ ព្រំដែនចូលប្រទេសវៀតណាម។ ពីដំបូងពួកគេត្រូវបានចាប់ឃុំខ្លួនដោយអាជ្ញាធរវៀតណាម ហើយបន្ទាប់ពីការរៀបចំធ្វើមាតុភូមិនិវត្តន៍ តាមនីតិវិធីតាមរួចមក ជនជាតិចិនមួយចំនួននោះ បានកញ្ឆក់យកកាំភ្លើង ពីឆ្មំាការពារព្រំដែនវៀតណាម រួចហើយ ក៏បាញ់រះបណ្តាលឲ្យស្លាប់ឆ្មាំការពារម្នាក់។

បន្ទាប់ពីឃើញហេតុការណ៍ដូច្នេះ ឆ្មាំការពារព្រំដែន បានប្រើសិទ្ធិស្វ័យការពារខ្លួនបាញ់ បណ្តាលឲ្យជនជាតិចិនស្លាប់ ៥នាក់ និង ឆ្មាំការពារសរុបពីរនាក់ ក៏បាត់បង់ជីវិតនាពេលនោះ ដែរ។ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ កាលពី យប់ថ្ងៃសុក្រ ដោយថាខ្លួន មានការព្រួយបារម្ភចំពោះរបាយការណ៍កន្លងមកនេះ ហើយនឹងធ្វើការតាមដាន រកមូលហេតុពិត ប្រាកដនូវអ្វីដែលបានកើតឡើងនោះ៕

Share on Google Plus
    Blogger Comment
    Facebook Comment