គួរមានវិធានការ រៀបចំ គណៈកម្មការ ដាក់ឲ្យដេញថ្លៃ លក់វត្ថុតាង បទល្មើសព្រៃឈើ យកថវិកាចូលជាតិ

កំពង់ឆ្នាំង៖ រថយន្តរាប់សិបគ្រឿង ដែលសមត្ថកិច្ច រឹបអូស យកមករក្សាទុក នៅក្នុងខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្ត កំពង់ឆ្នាំង ត្រូវបានគេមើល ឃើញមានការ ខូចខាត ច្រេះពុក រថយន្តមួយ ចំនួនទៀត ត្រូវបានបាត់ អស់កញ្ចក់ មើលក្រោយ កង់ អាគុយ ម៉ាញ៉េ ដោយសារតែការ គ្រប់គ្រងមិនបានល្អ រថយន្តទាំងនេះ បានធ្វើសកម្មភាព បន្លំដឹក ឈើប្រណិត ឆ្លងកាត់ខេត្តកំពង់ឆ្នាំង មិនមានច្បាប់ អនុញ្ញាត ហើយក៍ត្រូវកម្លាំង សមត្ថកិច្ចចាប់ បានយកមក រក្សាទុករហូតមកដល់បច្ចុប្បន្ននេះ នៅហាលក្តៅ ភ្លៀង ។

ករណីនេះ មជ្ឈដ្ឋានទូទៅដែលឃើញ នូវទំហំនៃ ការបាត់បង់ទៅៗ ហើយរដ្ឋ និងត្រូវខាតបង់ ថវិកាដោយសារ តែការខូចខាតរថយន្តមិនបាន យកទៅប្រើប្រាស់ដើម្បីប្រយោជន៍ជាតិ ពួកគាត់បានសូមសំណូមពររដ្ឋាភិបាល មានវិធានការអាច វាយតម្លៃលក់យកលុយចូល ថវិកាជាតិ ទើបចំណេញ បើមិនដូច្នោះទេ រថយន្តខាងលើទាំង អស់នេះ ថ្ងៃអនាគតនៅសល់តែគ្រោងឆ្អឹងថ្លឹង លក់អេតចាយតែប៉ុណ្ណោះ ។

ពាក់ព័ន្ធនិងព័ត៌មានខាងលើ នាយខណ្ឌរដ្ឋបាល ព្រៃឈើ លោក ស៊ិន កុសល បានប្រាប់ឲ្យដឹងថា លោកមិន មាន សិទ្ធិចាត់ចែងទ្រព្យ សម្បត្តិទាំងអស់នេះ ប៉ុន្តែបើយោងឆ្លងការប្រជុំ កាលពីអំឡុង មុនបុណ្យចូលឆ្នាំ គណៈបញ្ជាការ ឯកភាព ក៍ដូចជាមន្ទីរអង្គភាព ជុំវិញខេត្ត ក៍បានលើករឿងនេះ មកជជែកដោយខណ្ឌ រដ្ឋបាលព្រៃឈើ រៀបចំ ចងក្រងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូង រួចបញ្ជូនទៅក្រសួង កសិម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួង សេដ្ឋកិច្ច ហិរញ្ញវត្ថុ ដើម្បីរៀបចំគណៈកម្មាធិការ ចុះវាយតម្លៃលក់ឡៃឡុង ទាំងវត្ថុតាងឈើ និងរថយន្ត ដើម្បីយក ថវិកាចូល ជាតិ ហើយការងារនេះរដ្ឋបាលព្រៃឈើធ្លាប់បានធ្វើម្តងរួចទៅហើយ ប៉ុន្តែយើងពុំទាន់ធ្វើរបាយ ការណ៍ ឲ្យបានចប់សព្វ គ្រប់ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងដាក់គណៈកម្មការ វាយតម្លៃឲ្យមានការ ចូលដេញ ថ្លៃផងដែរ ។

ពាក់ព័ន្ធនិងព័ត៌មានខាងលើនេះផងដែរ រថយន្តរាប់រយគ្រឿងគេក៍បាន សង្កេតឃើញមានរថយន្ត ដាក់ចោលហាល ភ្លៀង ហាលថ្ងៃ នៅក្នុងឃុំសំរោង ស្រុកក្រវ៉ាញខេត្តពោធិសាត់ មានការខូចខាត ដែលជារថយន្តរឹប អូសពីបទ ល្មើសព្រៃឈើ ដោយក្រុម ស៊ីអាយ ទុកចោលមិនទាន់មានវិធានការ ណាមួយរៀបចំ ដើម្បីយកថវិកាចូល ជាតិនៅឡើយ ៕

Share on Google Plus
    Blogger Comment
    Facebook Comment