ក្មេងប្រុស ២នាក់ ជាបងប្អូន ជីដូនមួយនឹងគ្នា លង់ទឹកស្លាប់ ជាមួយគ្នា

ប្រភព៖ ដើមអម្ពិល
ខេត្តកណ្តាលៈ ក្មេងប្រុសពីរនាក់ ត្រូវជាជីដូនមួយនឹងគ្នា ដោយឪពុកម្តាយរវល់ពេក បានយកទៅផ្ញើជីដូន ឲ្យជួយមើល ក្រោយ មកចៅទាំងពីរនាក់ បានសុំជីដូនទៅ លេងទឹកទន្លេ ជីនដូនហាមមិនឲ្យទៅ ប៉ុន្តែខណៈជីដូនរវល់ទៅមើលចំការពោត ខាងក្រោយផ្ទះ ជនរងគ្រោះទាំងពីរនាក់ បានទៅលេងទឹកទន្លេ លុះជីដូនត្រឡប់មក វិញរកចៅទាំងពីរមិនឃើញ ក៏មានការសង្ស័យ នាំគ្នាទៅរាវរក ស្រាប់តែឃើញចៅទាំងពីរ លង់ទឹកស្លាប់បាត់ទៅហើយ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅមាត់ច្រាំងទន្លេ ភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ទី១ ឈ្មោះ បូ សិទ្ធិ ភេទ ប្រុស អាយុ ៥ ឆ្នាំ និងទី២ ឈ្មោះ រឿន សុមេរ៉ា ភេទប្រុស អាយុ ៣ឆ្នាំ អ្នកទាំងពីរត្រូវជាបងប្អូន ជីដូនមួយនឹងគ្នា រស់នៅក្នុងភូមិភូមិ ឃុំកើតហេតុ ជាមួយគ្នា។

នគរបាលបានបន្តថា មុនពេលកើតហេតុ ដោយសារតែឪពុកម្តាយរបស់ក្មេងរងគ្រោះទាំងពីរនាក់ រវល់ក្នុងការប្រកបមុខរបររកស៊ីនោះ មិនបាននៅមើលថែកូន ក៏បានយកមកផ្ញើជីដូនបង្កើតរបស់ក្មេង ឲ្យជួយមើលចៅជាបណ្តោះអាសន្ន ពេលដែលឪពុកម្តាយរបស់ក្មេងរងគ្រោះ ចាកចេញទៅបាត់អស់ ក្មេងរងគ្រោះក៏បាន សុំជីដូនទៅលេងទឹកទន្លេ ពេលនោះជីដូនមិនឲ្យទៅលេងទេ ព្រោះខ្លាចលង់ទឹកស្លាប់ លុះបន្តិចក្រោយមក ជីដូនក៏បានទៅមើលចំការពោត ខាងក្រោយផ្ទះ ដោយ ទុកចៅទាំងពីរឲ្យនៅផ្ទះ លុះពេលត្រឡប់មកពីមើលចំការពោតវិញ ស្រាប់តែបាត់ចៅទាំងពីរ ពេលនោះគាត់បានដើរស្រែកហៅ គ្រប់ច្រកល្ហក ក៏នៅមិនឃើញ ទើប មានការសង្ស័យថា ចៅលួចទៅលេងទឹកទន្លេ ក៏បាននាំគ្នាទៅរាវរកមើល លុះពេលចុះ ស្រាប់តែឃើញចៅទាំងពីរនាក់ លង់ទឹកស្លាប់យ៉ាងអណោចអធមបំផុត ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងនគរបាលមូលដ្ឋាន ចុះទៅពិនិត្យសព រួចហើយនគរបាលសន្និដ្ឋានថា ជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ ដោយ ខ្លួនឯងពិតប្រាកដមែន រួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


Share on Google Plus
    Blogger Comment
    Facebook Comment