ក្រុម​ស្ត្រី​អ្នក​បម្រើ​យន្តហោះ​ហុងកុង​ស្លៀក​ខ្លី​ពេក​ត្រូវ​ស្នើ​ឲ្យ​ប្ដូរ​ស្លៀក​វែង​ជាង​មុន

ប្រភព KPT
សហជីព​តំណាង​អ្នកដំណើរ​តាម​យន្តហោះ​បាន​ស្នើ​ក្រុមហ៊ុន​ Hong Kong ​អ៊ែរ​ឡាញ ​ឲ្យ​រចនា​សំលៀកបំពាក់​ក្រុម​ស្ត្រី​បម្រើ​តាម​យន្តហោះ​ឡើងវិញ​ដោយសារតែ​ខ្លី​ និង​សិច​ស៊ី​ខ្លាំងពេក​ដែល​នាំ​កើត​មាន​ការរំលោភ​ និង​បៀតបៀន​កេរ្តិ៍​ភេទ។

ក្រុម​ស្ត្រី​បម្រើ​ការងារ​នៅ​លើ​យន្តហោះ​បាន​និយាយ​ថា​ អាវ​ពណ៌​ស​របស់​ពួកគេ​ខ្លី​មែនទែន ហើយ​សំពត់​ពណ៌​ក្រហម​របស់គេ​ខ្លី និង​រឹត​ខ្លាំង​ដែលនាំឲ្យ​ពួកគេ​ពិបាកធ្វើ​ការងារ​នៅលើ​យន្តហោះ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​សហជីព​អ្នកដំណើរ​តាម​យន្តហោះ Cathay Pacific​។​

 ក្រុម​សហជីព​បាន​អះអាងថា សំលៀកបំពាក់​ឯកសណ្ឋាន​កន្លងទៅ​ត្រូវបាន​គេ​រិះគន់ថា ក្រុម​ស្ត្រី​ទាំងនោះ​គឺ​ត្រូវបាន​ក្រុមហ៊ុន​តម្រូវឲ្យ​ស្លៀកខោ​ច​ដែល​នាំ​ឲ្យ​ចេញ​រន្ធ​ផ្ចិត ឬ​ចេញ​សាច់​ខ្នង​ខាងក្រោយ​នៅពេលដែល​ពួកគេ​ឬ​ឱន​បំពេញការងារ​ផ្សេងៗ។

ក្រុម​អ្នកស្រី​បម្រើ​ការងារ​ក៏បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​កាត់​អាវ​​​វែង​ជាង​មុន និង​សំខាន់​ឲ្យ​ធូរ និង​វែង​ជាង​មុន​ផង ដើម្បី​ឲ្យ​ពួកគេ​ស្រួល​បំពេញការងារ។ យោងតាម​ការស្ទង់មតិ​ថ្មីៗ​កន្លងទៅនេះ ក្នុងចំណោម​ស្ត្រី​បម្រើ​ការងារ​នៅ​ទីក្រុង​ហុងកុង​ប្រមាណ ២៧% បាន​ឆ្លើយថា ពួកគេ​ត្រូវបាន​អ្នកដំណើរ ឬ​ក្រុមការងារ​បៀតបៀន​ផ្លូវភេទ៕
a1

Share on Google Plus
    Blogger Comment
    Facebook Comment