ប្រភព នាវា
ជាការពិត តើអ្នកធ្លាប់ដែលយល់សប្តិដែរទេ? មនុស្សទាំងអស់នៅលើលោកនេះ សុទ្ធតែធ្លាប់ដឹង និងឆ្លងកាត់រឿងយល់សប្តិ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ គ្មានការបកស្រាយច្បាស់លាស់ណាមួយពីមូលហេតុអ្វិបានជាមនុស្សយើងដេកយល់សប្តិនោះទេ គឺមានតែការបកស្រាយដោយផ្អែកលើវេជ្ជសាស្រ្តដែលមិនជាក់លាក់ប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាការបកស្រាយ អំពីអត្ថន័យនៃការយល់សប្តិ តាមរយៈឯកសារចិន ដែលបានចងក្រងតាមការចំណាំតៗគ្នា សម្រាប់ធ្វើការស្វែងយល់។ ឯកសារនេះបានបញ្ជាក់ថា រាក់ការបកស្រាយទាំងអស់មិនតម្រូវឲ្យមនុស្ស (អ្នកដែលមានយល់សប្តិ) អនុវត្តន៌តាមនោះទេ គ្រាន់តែស្វែងយល់តែប៉ុណ្ណោះ។ ប៉ុន្តែវាពិតជាត្រូវណាស់ សូមអានទាំងអស់គ្នា..៖
- យល់សប្តិឃើញ មានស្នេហាជាមួយមនុស្សដែលអ្នកមិនស្គាល់(ដូចជាយល់សប្តិរៀបការជាដើម)៖ ការយល់សប្តិនេះបង្ហាញថា អ្នកជាមនុស្សដែលពោរពេញដោយថាមពល ក្នុងការគ្រប់គ្រងជីវិតផ្ទាល់ខ្លួន តែវាអាចមកពីភាពឯការបស់អ្នកតយូរពេក រឺវាមកពីការទាមទារ តម្រូវការផ្នែកជីវិតរបស់អ្នកខ្ពស់ពេក។
- យល់សប្តិឃើញ អតីតគូស្នេហ៌៖ ពេលខ្លះអ្នកពិតជាមិនអាចបំភ្លេចគូស្នេហ៌ចាស់របស់អ្នកបាននោះទេ បើទោះជាអ្នកព្យាយាមមិននិយាយវាចេញ តែអារម្មណ៌របស់អ្នកនៅតែដក់ជាប់។ ការយល់សប្តិឃើញគូស្នេហ៌របស់អ្នកគឺជាអារម្មណ៌មួយ រឺជាញាញមួយដែលអ្នកនៅតែអាលោះអាល័យ រឺដោយសារតែភាពផ្អែមល្ហែមរបស់អ្នកជ្រៀលជ្រៅពេកពេលនៅជាមួយគេ។ អ្នកគួរតែស្វែងរកអ្នកជំនាញចិត្តសាស្រ្តដើម្បីជួយផ្តល់ប្រឹិក្សា បើសិនជាវានៅកើតឡើងញឹកញាប់ក្នុងដំណេករបស់អ្នក ប្រសិនបើអ្នកពិតជាចង់បំភ្ហេចគេមែន។
- យល់សប្តិឃើញ វត្ថុ រឺទីតាំងមានរាងជារង្វង់៖ ការយល់សប្តិឃើញវត្ថុ រឺទីតាំងដែលមានរាងមូល មានន័យថា លោកអ្នកកំពុងមានអារម្មណ៌ស្នេហា រឺលោកអ្នកកំពុងតែចាប់ចិត្តលើអ្នកណាម្នាក់ដោយមិនដឹងខ្លួន រឺមានគេកំពុងតែលួចសំលឹងមើលអ្នក។ វាជាអារម្មណ៌ដ៏មានក្តីសុខក្នុងផ្លូវស្នេហា ប៉ុន្តែបើអ្នកជាអ្នកដែលមានស្នេហាហើយ អ្នកតែងផ្តោតសំខាន់ទៅលើការរួមភេទ។
- យល់សប្តិឃើញ ស្រាត រឺត្រូវគេចាប់សម្រាត៖ ការយល់សប្តិបែបនេះ វាទាក់ទង់ទៅនឹងប្រព័ន្ធវិញ្ញាណ និងភាពអាម៉ាស់របស់អ្នក។ ពេលខ្លះលោកអ្នកតែងតែអៀនប្រៀនច្រើន តែងតែខ្មាស់គេ មិនហ៊ាននិយាយស្តី តែងតែខ្លាចធ្វើនេះខុស ធ្វើនោះខុស ដូច្នេះអារម្មណ៌មួយនេះជំរុញឲ្យអ្នកយល់សប្តិឃើញខ្លួនឯងស្រាត រឺត្រូវគេចាប់សម្រាត វាគឺជាភាពអាម៉ាស់មួយ។ លោកអ្នកគួរតែរ៉ឹងប៉ឹងឡើងដើម្បីខ្លួនឯង។
- យល់សប្តិឃើញ បានរួមភេទ(សម្រេចដល់កំពូល)៖ វាមិនមែនជារឿងចំលែកនោះទេ សម្រាប់អ្នកដែលភ្ញាក់ពីដេកមកវិញ ស្រាប់តែសើមជោគកំរាលពូក ហើយវាមិនមែនជាទឹកនោមនោះ។ ព្រោះលោកអ្នកក៏ល្មមដល់ពេលត្រូវមានគូនិងចាប់ផ្តើមរួមភេទហើយ។ ការយល់សប្តិនេះបង្ហាញថា អារម្មណ៌ខ្មាស់អៀនរបស់អ្នកបានថយចុះហើយ អ្នកក្លាយជាមនុស្សធំ ជាអ្នកដែលចុះក្នុងចំណោមមនុស្ស និងអាចធ្វើកិច្ចការធំៗដូចជា កិច្ចការសង្គម នយោបាយ និងវិទ្យាសាស្រ្តបានហើយ។
- យល់សប្តិឃើញខ្លួនឯងស្លាប់ រឺមនុស្សស្លាប់៖ ការយល់សប្តិបែបនេះ លោកអ្នកអាចទាយដឹងថាលោកអ្នកកំពុងមានសំណាងហើយ ព្រោះមិនយូរនោះទេ លោកអ្នកនឹងទទួលបានអំណោយអ្វីមួយដោយមិនដឹងខ្លួន ព្រោះការស្លាប់ និងសេចក្តិស្លាប់របស់មនុស្សមិនមែនជារឿងចំលែកនោះទេ អ្នកណាៗក៏គង់មកដល់ដែរ មិនបាច់យល់សប្តិក៏បាន ប៉ុន្តែវាជាអំណោយទានពីអាទិទេពបើអ្នកបានដឹង និងបានមើលឃើញពីការស្លាប់របស់ខ្លួនឯង ដូច្នេះលោកអ្នកនឹងមានសំណាងល្អ។
តើលោកអ្នកធ្លាប់យល់សប្តិឃើញដូចអ្វីដែលបានរៀបរាប់ខាងលើនេះទេ? ប៉ុន្តែបើសិនជាលោកអ្នកឧស្សាហ៌យល់សប្តិ ហើយធ្វើឲ្យលោកអ្នកភ្ញាក់ពីដំនេកញឹកញាប់ សូមប្រញ៉ាប់ប្រញ៉ាល់ទៅរកគ្រូពេទ្យជំនាញ ដើម្បីទទួលការប្រឹក្សាព្រោះ យល់សប្តិ ក៏ជាជំងឺម្យ៉ាងដែរ៕
Blogger Comment
Facebook Comment