ប្រភព ដើមអម្ពិល
កណ្តាល ៖ បងថ្លៃប្រុស បានជេរប្រមាថប្អូនថ្លៃស្រីមិនអស់ចិត្តក៏ស្ទុះទៅ វាយរហូតដល់បែកក្បាល ដោយសារតែ ប្អូនថ្លៃមិនអាចទ្រាំបានក៏តបពាក្យសំដីទៅវិញ ក៏បណ្តាលឲ្យមានហេតុការណ៍ នេះកើតឡើងតែម្តង។
អំពើហិង្សាដោយចេតនានេះ កើតឡើងនៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ នៅចំណុច ភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ជនរងគ្រោះ ឈ្មោះ រ៉ន ចាប ភេទ ស្រី អាយុ១៨ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ មុខរបរ កសិករ រងរបួសក្បាលខាងឆ្វេង៣សង់ទីម៉ែត្រ ជនសង្សយ័ឈ្មោះ សែម សុវណ្ណ ភេទ ប្រុស អាយុ៤១ឆ្នាំ នៅភូមិឃុំកើតហេតុ មុខរបររត់ម៉ូតូឌុបបានឃាត់ខ្លួនទុក។
មុនពេលកើតហេតុ ជនសង្ស័យ បានស្រវឹងស្រា ហើយបានរឿងជេរប្រមាថ ដល់ជនរងគ្រោះឈ្មោះរ៉ន ចាប ដែលត្រូវប្អូនថ្លៃដោយរករឿងដដែលៗ ឈ្មោះ រ៉ន ចាប ក៏បានតបតទៅវិញ ភ្លាមនោះជនសង្ស័យ បានស្ទុះ ចូលទៅចាប់ក្របួចសក់ជនរងគ្រោះទាញទៅបោក និងសសរផ្ទះបណ្ដាលឲ្យបែកក្បាលតែម្ដងទៅ ៕
Blogger Comment
Facebook Comment