ចាប់ខ្លួនជំនួយការនាយកសាលា ក្រោយប្រទះឃើញកំពុង តែលូក ស្ទាបសិស្សស្រី

ប្រភព Khmer-note
នីហ្សេរីយ៉ា៖ ជំនួយការនាយកសាលានៅសាលារដ្ឋម្នាក់ បានប្រឈមមុខនឹងបញ្ហា ក្រោយពីរូបគាត់ត្រូវបានគេ ប្រទះឃើញស្រស់ៗកំពុងតែលូកស្ទាបអង្អែលសិស្សស្រីនៅ ក្នុងការិយាល័យរបស់គាត់ នេះបើយោងតាមសំដីរបស់ ប៉ូលីសនីហ្សេរីយ៉ា។ ជនល្មើស ឈ្មោះ Taiwo Ajayi អាយុ៥៧ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយពីរងការចោទប្រកាន់ ពីបទបំពានផ្លូវភេទលើសិស្សស្រីខ្លួនឯងអាយុ១២ឆ្នាំ។

ជនល្មើសត្រូវបានបុគ្គលិកសាលា ឈ្មោះ Victor Babayemi កំពុងតែប្រព្រឹត្តទង្វើមិនសមរម្យលើក្មេងស្រី ហើយលោក Babayemi ក៏បានរាយការណ៍ប្រាប់ប៉ូលីសភ្លាមៗតែម្តង។ លោក Babayemi បានប្រាប់ ប៉ូលីសថា លោកបានដើរចូលការិយាល័យជនល្មើស ព្រោះតែកើតចិត្តសង្ស័យ ក្រោយពី ជនល្មើសបានសំងំនៅក្នុងការិយាល័យ យូរពេកតែ២នាក់ជាមួយសិស្សស្រី។

 ជនល្មើស បំរើការនៅក្នុងសាលា Saint Mary’s Girls Grammars ហើយគាត់ត្រូវបានផ្អាកការ បង្រៀន ដោយសារតែធ្វើការស៊ើបអង្កេត។ ប៉ូលីសបានអោយដឹងថា ជនល្មើសពីមុនធ្លាប់ រងការចោទប្រកាន់ពីបទដេកជាមួយសិស្សសាលាម្តងមកហើយនៅក្នុងការិយាល័យរបស់ គាត់។



Share on Google Plus
    Blogger Comment
    Facebook Comment