ក្នុងវីដេអូនេះបានបង្ហាញពីយុវតីម្នាក់ដែលមិនព្រមជួយការងារម្ដាយគិតតែពីនិយាយទូរស័ព្ទជាមួយនឹងមិត្តប្រុសខ្លួន និងភូតភរកុហក់ម្ដាយថាទៅរៀនតែតាមពិតគឺទៅដើរលេងសោះ។ រហូតថ្ងៃមួយម្ដាយមានអាការៈមិនស្រួល ក៏គោះទ្វារបន្ទប់រកកូនអោយជួយ ប៉ុន្តែ គោះមានទៅឮអី បើកូនស្រីបណ្ដូលចិត្តកំពុងដាក់កាសនិយាយពាក្យស្នេហ៏ជាមួយសង្សារនាង។
នៅទីបំផុតនាងក៏បាត់បង់ម្ដាយដ៏ល្អម្នាក់ និងបានបន្សល់ទុកនូវវិប្បដិសារីយ៉ាងធំធេងក្នុងជីវិត។ ខ្សែវីដេអូនេះបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅចំពោះយុវតី ក៏ដូចជាយុុវវ័យទាំងឡាយផងដែរ។ ខ្ជិលសរសេរច្រើន! សូមទស្សនិកជន ជាពិសេសយុវវ័យស្វែងយល់ពីអត្ថន័យរបស់សាច់រឿងនេះដោយខ្លួនឯង ក៏ដូចជាកែប្រែនូវអ្វីដែលជាកំហុសឆ្គងពីពេលនេះតទៅ។ សូមប្រិយមិត្តទស្សនាវីដេអូបន្ត៖
ប្រភព vow-news

Blogger Comment
Facebook Comment