ភ្នំពេញ: ជនជាតិកូរ៉េ ២ នាក់ ចូលផឹកស៊ី ក្នុងហាងព្យុងយ៉ាងអារីរាំង រួចបានបង្កការអុកឡុក ដោយបានវ៉ៃទៅលើអ្នកបកប្រែភាសាកូរ៉េ ប្រចាំហាង និងសន្តិសុខយាមរថយន្ត ព្រមទាំងបានវាយបំបែកថូផ្កា ព្រោះតែស្រវឹង។ ហេតុការណ៍នេះ បានកើតឡើងនៅចន្លោះម៉ោង ៩ ដល់ ១១ យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីកើតហេតុភ្លាមៗ គេបាឃើញមេការម្នាក់ បានចេញមកសម្រួលដែរ តែបុរសជនជាតិកូរ៉េរូបនោះ នៅតែបន្តអុកឡុក។ ជាងនេះទៅទៀត បុរសរូបនោះ បានដើរដោះអាវទៀតផង។ ដោយសារនិយាយគ្នាមិនស្តាប់ មេការភោជនីយដ្ឋាន បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ៣ ហើយសមត្ថកិច្ច បានចុះមកអន្តរាគមន៍ ប៉ុន្តែត្រូវបានជនជាតិកូរ៉េនោះ វាយបីដៃផងដែរ។
បន្ទាប់មកជនជាតិកូរ៉េទាំងពីរអ្នកនេះ ចេញលុយថ្លៃផឹកស៊ីអោយ ទៅម្ចាស់ហាងអស់ហើយ គឺនៅបុរសជនជាតិកូរ៉េម្នាក់ នៅអង្គុយផឹកស៊ីបន្ត និងម្នាក់ទៀត ដែលបានវាយគេឯងនោះ ត្រូវសមត្ថកិច្ចនាំទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ៣៕V/c
.jpg)
.jpg)
.jpg)
.jpg)
.jpg)
Blogger Comment
Facebook Comment