តារាសំដែង​ភាពយន្ត​ក្តៅសាច់​របស់​ថៃ Cherry Samkok ក្លាយ​ជា​ទាហាន​កាំភ្លើង​ស៊ីប​ Snipper

តារា​សំដែង​ល្បីឈ្មោះ ដែល​គេតែង​ឃើញ​នៅ​ក្នុង​ភាពយន្ត​ពាក់​កណ្តាល​ស្រាត​ (Semi-Naked) របស់​ថៃ​ នាង Cherry Samkok បាន​បង្ហាញវត្តមានម្តង​ទៀត​ ក្នុងឈុត​ជា​នាយ​ទាហ៊ាន​បាញ់​កាំភ្លើង​ស៊ីប Snipper ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើក​មួយ​ប្រាវ​ស្មានថា​នាងបោះ​បង់​អាជីព​ជាតារាសំដែង​រឿង​ក្តៅសាច់​ចោល​ហើយ​។ Cherry បាន​ល្បីឈ្មោះ​តាំង​កំឡុង​ឆ្នាំ​២០១០ ក្នុងពេល​ដែល​ភាពយន្ត​ដំបូង​របស់​នាង​ បង្ហាញពីឈុតឆាក​រួមរក្ស​ស្នេហា​យ៉ាងរោល​រាល​​ក្នុង «រឿង​ច័ន្ទតារា»។

 នាង​គឺជា​ក្រុមតារាសំដែង​ភាពយន្ត AV របស់ថៃ ក្នុង​ចំណាត់ថ្នាក់​ជាមួយ​នាង Nat Chanapha ប៉ុន្តែ​ក្រោយ​មក​បាន​ស្ងាត់​ទៅ​មួយរយៈ ដោយ​ពុំ​មាន​ដំណឹងសម្រាប់​ទស្សនិកជន និងអ្នកគាំទ្រ​។ ប៉ុន្តែ​នៅ​ដើម​ខែ​ឧសភានេះ នាងស្រាប់តែបង្ហាញខ្លួន​ជាថ្មី ក្នុងឈុតជានាយ​ទាហ៊ាន​ ស៊ី​ឈ្នួល បាញ់​កាំ​ភ្លើង​ស៊ីប​ ធ្វើ​ឲ្យ​គេ​ភ្លាក់​ផ្អើល​គ្រប់​គ្នា ស្របពេល​អ្នកខ្លះ​និយាយថា នាងធ្វើជាទាហាន​វិញ​ម្តង​ហើយ​។

 ជាការបញ្ជាក់ Cherry ដែល​បង្ហាញ​ខ្លួនដំណាលគ្នា និង​ឈុត​ថ្មី​​នេះ គឺ​ជាឈុត​ឆាក​ក្នុងរឿង​ក្តៅសាច់​ថ្មីរបស់នាង​ដែល​មានចំណងជើងថា «Cherry Diary 2014» ដែល​នាង​បានដើរ​តួ​រ​ជា​អ្នកស៊ីឈ្នួល​សម្លាប់​មនុស្ស រួម​ជាមួយ​ដៃ​គូរ​ចាស់របស់នាងគឺ Nat Chanapha។ វាគ្រាន់តែជាឈុតឆាក​ក្នុងសាច់រឿងប៉ុណ្ណោះ តែ​ភាពពិត​ Cherry នៅតែ​បញ្ចេញ់​ភាព​សិចស៊ី​ដ៏រោល​រាល​សម្រាប់ទស្សនិកជន​ដដែល​។
ប្រភព នាវា

Share on Google Plus
    Blogger Comment
    Facebook Comment