បាងកកៈ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤នេះ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយឲ្យ ដឹងថា នាយករដ្ឋមន្រ្តីស្ដីទីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ នឹងធ្វើការធានាជាថ្មី ចំពោះសហគមន៍ អាស៊ាន នៅសប្ដាហ៍ក្រោយនេះថា ប្រទេសថៃ នៅតែជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ទោះបីជា មានជម្លោះផ្ទៃក្នុង យ៉ាងណាក៏ដោយ។
រដ្ឋមន្រ្តីស្ដីទី របស់ក្រសួងការបរទសថៃលោក សូរ៉ាពង្ស បាននិយាយថានាយករដ្ឋមន្រ្តីស្រីរូបនេះ បាន ធ្វើការ ប្រកាសនៅអំឡុងកិច្ចប្រជុំអាស៊ាន នៅក្នុងរដ្ឋធានីប្រទសមីយ៉ាន់ម៉ា នៅថ្ងៃទី១១ និង១២ ថាក្បួន ច្បាប់លទ្ធិ ប្រជាធិបតេយ្យ នឹងត្រូវបានលើកតម្កើង និងនៅតែបន្ដអនុវត្ត ទោះបីជាមានការ បាតុកម្ម ប្រឆាំងរដ្ឋាភិបាល នៅតាមដងផ្លូវ និងចលនាប្រឆាំងលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងការបោះឆ្នោត ជ្រើសតាំង រដ្ឋាភិបាល កាលពីប៉ុន្មានខែកន្លងទៅនេះ។
លោកសូរ៉ាពង្ស បាននិយាយទៀតថា “សហគមន៍អាស៊ាន នឹងណែនាំយ៉ាងខ្លាំងដើម្បីឲ្យប្រទេសថៃ នៅតែ ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលជាការពិតណាស់ថានេះ នឹងមិនបង្កជាឧបសគ្គ ដល់សេដ្ឋកិច្ច របស់សហគមន៍អាស៊ាននោះទេ”៕
Blogger Comment
Facebook Comment