២១ឆ្នាំក្រោយពីអតីត ប្រពន្ធកាត់លិង្គ បុរសម្នាក់បានក្លាយជាតារា ប្រជាប្រិយបែបកាមារម្មណ៍

ប្រភព:lookingtoday
អាមេរិក : បុរសម្នាក់រស់នៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក គឺលោក John Wayne Bobbitt និយាយថា គាត់បែរជា ក្លាយជាតារាប្រជាប្រិយ ម្នាក់បន្ទាប់ពីប្រពន្ធរបស់ខ្លួន បានកាត់ប្រដាប់ភេទ ហើយបោះវាចោលទៅក្នុង សួនច្បារ កាលពី២១ឆ្នាំមុន។

កាលពីពេលនោះលោក John Wayne Bobbitt ត្រូវភរិយាឈ្មោះ Lorena Bobbitt យកកាំបិតកាត់ លិង្គខណៈពេល ដែលលោក កំពុងតែដេកលក់ហើយ បានយកវាទៅបោះចោលក្នុងសួនមួយ ប៉ុន្តែក្រោយពី រកឃើញ ពងស្វាស វិញលោក ត្រូវបានគ្រូពេទ្យជួយតភ្ជាប់ឲ្យដូចដើម ហើយលោកនិងប្រពន្ធក៏បាន លែងលះ គ្នាដែរ។

ក្រោយមក លោក John Wayne បានថតភាពយន្ត មួយរឿងដែលមានចំណងជើងថាJohn Wayne Bobbitt Uncut ក៏ចាប់ ផ្តើមល្បីឈ្មោះតាំងពីពេលនោះមកទាក់ទងនឹងកុនបែបកាមារម្មណ៍។

 នៅក្នុងបទសម្ភាសន៍ John Wayne និយាយថា គាត់បានដេកជាមួយ ស្ត្រីប្រហែល៧០នាក់ហើយតាំងពីប្រពន្ធបានកាត់លិង្គ។

John Wayne មិនមែន មានភរិយាត្រឹមតែម្នាក់ទេ លោកក៏ធ្លាប់បានរៀបការជាមួយ នារីពីរនាក់ទៀត តែត្រូវបញ្ចប់ដោយការ លែងលះ ដូចគ្នា។ លោក John Wayne ត្រូវបានចាត់ទុកថាជាតារាប្រុសម្នាក់ដែលមានប្រជាប្រិយខាង កាមារម្មណ៍។

Share on Google Plus
    Blogger Comment
    Facebook Comment