ប្រជាពលរដ្ឋ និងនគរបាល វរការពារព្រំដែន៩១១ ប្រទះឃើញគ្រាប់ ៨០មីល្លីម៉ែត្រ មួយរណ្តៅ

ប្រភព:ដើមអម្ពិល
បន្ទាយមានជ័យ : ប្រជាពលរដ្ឋ និងមន្រ្តីនគរបាល វរការពារព្រំដែន បានប្រទះឃើញ គ្រាប់ប្រភេទ ៨០មីល្លី ម៉ែត្រ មួយរណ្តៅ តែមិនទាន់ដឹងចំនួន កាលពីវេលាមម៉ោង ៩ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ខណ:ដែល កម្លាំងនគរបាល ប៉ុស្តិ៍ការពារព្រំដែនព្រៃគប់ បាននិងកំពុងចុះល្បាត ក្នុងភូមិសាស្រ្តរបស់ខ្លួន ។

មេបញ្ជាការវរការពារព្រំដែន៩១១ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកសូ ចាន់ណារី បាន អោយដឹងថា នៅពេលកម្លាំងនគរបាល ប៉ុស្តិ៍ការពារព្រំដែន ព្រៃគប់ ចំនួន៩នាក់ ដឹកនាំដោយលោក អនុសេនី យ៍ឯក កែវ បូរ៉ា ជានាយប៉ុស្តិ៍ បាននិងកំពុងចុះល្បាត ក្នុងភូមិសាស្រ្តរបស់ខ្លួន ប្រមាណ ៤០០ម៉ែត ស្រាប់តែ មានបុរសម្នាក់ ឈ្មោះ ប៊ូ ឈីន អាយុ ៣៨ឆ្នាំ រត់មកប្រាប់សមត្ថកិច្ចថា បានប្រទះឃើញរណ្តៅកប់គ្រាប់ ខណៈ រូបលោកកំពុងព្យួរដីចំការ ។

លោក សូ ចាន់ណារី បានបន្តទៀតថា ក្រោយពីប្រជាពលរដ្ឋរូបនេះ រត់មកប្រាប់រួចមក កម្លាំងនគរបាល ដែលកំពុងល្បាត បានចុះទៅត្រួតពិនិត្យមើលភ្លាម ក៏បានឃើញគ្រាប់ ៨០មីល្លីម៉ែត្រ មួយរណ្តៅ ប៉ុន្តែមិនទាន់ដឹងថា មានចំនួនប៉ុន្មានគ្រាប់នោះទេ ។

ក្រោយការប្រទះឃើញគ្រាប់មួយរណ្តៅខាងលើនេះ លោកដែលជាប្រធានវរ: បានរាយការណ៍ជូនស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងស្នងការរងទទួលខាង ព្រំដែន ដើម្បីមានវិធានការបន្តទៀត ។


ជាមួយគ្នានេះ នៅព្រឹកថ្ងៃដដែល កម្លាំងនគរបាលប៉ុស្តិ៍ការពារ ព្រំដែនសិលាខ្មែរ នៃវរសេនាតូច៩១១ ដឹកនាំដោយលោក ជួន សាមឿន ជានាយប៉ុស្តិ៍ បានរួមសហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំវេទិកាសាធារណ: ដើម្បីផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ៥០នាក់ ។


នាយនគរបាលប៉ុស្តិ៍ការពារ ព្រំដែនសិលាខ្មែរ លោក ជួន សាមឿន បានឲ្យដឹងថា ក្រោយពីមានការណែនាំ ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ថង ស៊ុំ ស្តីពីការរៀបចំវេទិកាសាធារណ: នៅតាមបណ្តាស្រុក ទូទាំងខេត្តរួចមក មេបញ្ជាការវរសេនាតូច៩១១ លោក សូ ចាន់ណារី បានណែនាំឲ្យមន្រ្តីនគរបាលក្រោមឱវាទ សហការជាមួយ អាជ្ញាធរ និងសមត្ថកិច្ចមូល ដ្ឋាន ចុះរៀបចំវេទិកានេះ តាមេយ:ការអញ្ជើញឲ្យ ប្រជាពលរដ្ឋចូមរួម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរក្សាភូមិឃុំឲ្យមាន សុវត្ថិភាព ក៏ដូចជាការចូលរួមទប់ស្កាត់ បទល្មើសនានា ដែលអាចកើតមានឡើង ៕

Share on Google Plus
    Blogger Comment
    Facebook Comment