ប្រភព:ដើមអម្ពិល
-សកម្មជនគណបក្សប្រឆាំងម្នាក់ បង្ហោះរូបថត សកម្មភាពបាញ់សត្វព្រៃ ក្នុង ហ្វេសប៊ុករបស់ខ្លួន
ភ្នំពេញ ៖ បើទោះបី រាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ជាពិសេសខាងរដ្ឋបាលព្រៃឈើ តែងតែចាត់វិធានការ អមដោយច្បាប់ក្នុង ការទប់ស្កាត់សកម្មភាពបាញ់សម្លាប់សត្វ ព្រៃក៏ដោយនោះ ប៉ុន្ដែ ការគ្រប់គ្រងតាម ប្រព័ន្ធពីថ្នាក់ក្រោម រហូតមកដល់ថ្នាក់លើ មិនទាន់មានប្រសិទ្ធិភាពនៅឡើយទេ ពោល នៅតាមតំបន់ខ្លះ ជាពិសេសខេត្ដដែលសម្បូរ ទៅដោយការរស់នៅ របស់ពពួកសត្វព្រៃ បាន និងកំពុងទទួលការគំរាមកំហែងពីការ បាញ់ប្រហារ និងតាមប្រម៉ាញ់ជាដើម ។
ជាងនេះទៅទៀត ប្រជាពលរដ្ឋខ្លះថែមទាំង បង្ហាញសកម្មភាពនៃការបាញ់សម្លាប់សត្វ ព្រៃ បង្ហោះជាសាធារណៈ នៅលើបណ្ដាញ ទំនាក់ទំនងហ្វេសប៊ុករបស់ខ្លួន ពុំមានការ ញញើត និងខ្លាចរកាពីច្បាប់ ឬក៏សមត្ថកិច្ច ពាក់ព័ន្ធនោះឡើយ ។
មជ្ឈដ្ឋានមួយចំនួន សូមអំពាវនាវ និង បញ្ឈប់សកម្មភាពការបាញ់សម្លាប់សត្វព្រៃ ដែលសត្វព្រៃខ្លះ មិនសូវសម្បូរនោះឡើយ នៅក្នុងប្រទេសកម្ពុជា ហើយក៏សូមអំពាវ នាវ ដល់អាជ្ញាធរពាក់ព័ន្ធចាត់វិធានការឱ្យ តឹងរឹងបំផុត ហើយតាមចាប់ខ្លួនជនទាំង ឡាយណា ដែលបានប្រព្រឹត្ដសកម្មភាព បែបនេះ ។
តាមសេចក្ដីរាយការណ៍ មួយចំនួន សកម្មភាពបាញ់សម្លាប់សត្វព្រៃ បានកើត ឡើង ដែលក្នុងរូបភាពខ្លះអ្នកបាញ់សម្លាប់ ទាំងនោះ ធ្វើឡើង ដើម្បីផ្គត់ផ្គង់ជីវភាព តាមរយៈ ការយកសត្វព្រៃទៅលក់នៅ ពេលប្រម៉ាញ់បាន ហើយអ្នកខ្លះទៀតធ្វើ ឡើង ដើម្បីជាការកំសាន្ដលេង ហើយយក មកធ្វើជាម្ហូប ។
ជាក់ស្ដែងកាលពីពេលថ្មីៗ នេះ មានបុរសម្នាក់ឈ្មោះ ញឹម នរាជ ដែល គេដឹងថា ជាសកម្មជនដ៏សំខាន់ម្នាក់របស់ គណបក្សសង្គ្រោះជាតិ រស់នៅផ្សារមេមត់ ខេត្ដកំពង់ចាម បានបាញ់សម្លាប់សត្វឈ្លូស និងសត្វស្លាប តាមរយៈកាំភ្លើងវែងរបស់ខ្លួន ហើយប្រភព ព័ត៌មានខ្លះ បានលើកឡើងថា សកម្មភាព បាញ់សម្លាប់សត្វព្រៃរបស់សកម្មជនគណ បក្សប្រឆាំងនេះ បានធ្វើឡើងនៅខេត្ដ មណ្ឌលគីរី ។
លោក ញឹម នរាជ បានបង្ហោះសកម្ម ភាពរបស់ខ្លួន នៅលើគេហទំព័រហ្វេសប៊ុក បង្ហាញជាសាធារណៈ ដោយគ្មានខ្លាចញញើត និងការចាត់វិធានការ របស់អាជ្ញាធរមាន សមត្ថកិច្ចនោះឡើយ ហើយរូបគេធ្វើបែប នេះ គឺខុសទាំងស្រុងនឹងច្បាប់រដ្ឋបាលព្រៃ ឈើ ដែលហាមដាច់ខាតចំពោះការបាញ់ សម្លាប់ និងប្រម៉ាញ់សត្វព្រៃ ។
គេក៏មិនដឹង ថា តើបុគ្គលរូបនេះបម្រើនៅអង្គភាពណា នោះទេ ដែលមានកាំភ្លើងវែងនៅក្នុងដៃ ហើយបើករថយន្ដទៅប្រម៉ាញ់សត្វព្រៃ យ៉ាងដូច្នេះនោះ។
យ៉ាងណាក៏ដោយក្រោយ ពីការបង្ហោះសកម្មភាព បាញ់សម្លាប់សត្វ ឈ្លូស នៅលើគេហទំព័ររបស់ខ្លួន ហើយត្រូវ បានអ្នកផ្សេង យកមក ផ្សាយ បន្ដស្រាប់ តែ បុគ្គល ញឹម នរាជ បានលុបចោលរូបថត ទាំងអស់វិញ ទំនងជាខ្លាចទទួលរងវិធានការណាមួយពីមន្ដ្រីមានសមត្ថកិច្ចជាពិសេស រដ្ឋបាលព្រៃឈើតែម្ដង ។
ប្រជាពលរដ្ឋខ្លះ ដែលបានឃើញការ បង្ហាញរូបថតជាក់ស្ដែង នៃការបាញ់សម្លាប់ សត្វព្រៃ របស់សកម្មជនគណបក្សប្រឆាំង រូបនេះសូមអំពាវនាវដល់ក្រសួង និងស្ថាប័ន មានសមត្ថកិច្ច ជាពិសេសរដ្ឋបាលព្រៃឈើ ត្រូវមានវិធានការ និងតាមចាប់ខ្លួនបុគ្គល រូបនេះ ដែលរស់នៅផ្សារមេមត់ ខេត្ដកំពង់ចាម ៕

Blogger Comment
Facebook Comment