ក្រុម​យុវវ័យ​មួយ​ក្រុម​នាំគ្នា​ជិះ​រថភ្លើង​ដោយ​គ្មាន​ខោ​វែង​ ស្លៀក​តែ​លី​អូ

ប្រភព KPT
មាន​យុវជន​យុវនារី​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​នាក់ បាន​នាំគ្នា​ជិះ​រថភ្លើង ​ដោយ​ស្រាតខោ​វែង​ចេញ ​នៅ​សល់តែ លី​អូ ជា​សកម្មភាព​មួយ​ដែល​ពួកគេ​ធ្វើ​ក្នុង​បុព្វហេតុ​ការពារ​បរិស្ថាន និង​រំលឹក​ដល់​ភព​ផែនដី។

 ការ​ស្លៀក​លី​អូ​ដ៏​សិច​ស៊ី ទាំង​នារី និង​បុរសៗ​ដែល​មើលទៅ​គួរឲ្យ​ភ្ញាក់ផ្អើល គឺ​ពួកគេ​ធ្វើឡើង​ដើម្បី​ប្រារព្ធ​ទិវា ​“World Earth Day” ឬ​ទិវា "​ផែនដី​ពិភពលោក​"​។ សកម្មភាព​របស់​ពួកគេ​គឺ​ធ្វើ​នៅ​លើ​រថ​​​ភ្លើង​ក្រោម​ដី​១​ខ្សែ ក្នុង​ទីក្រុង Harbin ខេត្ត Heilongjiang ភាគ​ឦសាន​នៃ​ប្រទេស​ចិន កាល​ពីពេល​ថ្មី​២​នេះ។

 សកម្មភាព​របស់​យុវជន​ខាងលើ​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​ស្មារតី​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការពារ​បរិស្ថាន។ ទោះជា​យ៉ាងនេះ​ក្ដី ក៏​មាន​ជន​មួយ​ក្ដាប់​តូច​រិះគន់​ថា ពួកគេ​ធ្វើ​នេះ​គឺ​មិនមែន​ជួយ​បរិស្ថាន​នោះ​ទេ តែ​ជា​ការ​បង្ហាញ​ម៉ូដ​លី​អូ​របស់​ពួកគេ ដល់​សាធារណជន​ឲ្យ​ចាប់អារម្មណ៍​ផលិតផល​គេ​ទៅវិញ៕
M24-p-full

Share on Google Plus
    Blogger Comment
    Facebook Comment