អត់​អាណិត​ក្មេង​ទេ​អី​! ​ចេះ​នាំគ្នា​រៀបចំ​ការ​ប្រកួត​ទារក​យំ​​​នៅ​ជប៉ុន

ប្រភព KPT
វា​ជា​សកម្មភាព​មួយ​មិន​គួរ​ឲ្យ​ជឿ​នៅក្នុង​ប្រទេស​ជប៉ុន ខណៈ​ឪពុកម្តាយ​មួយចំនួន​បាន​នាំគ្នា​យក​ទារក​តូច​របស់​ខ្លួន​ទៅ​ប្រកួត​យំ ​ពេល​ដែល​​ឪពុក​ម្តាយ​ជាទូទៅ​ចង់​ឲ្យ​តែ​កូន​បាត់​យំ។ ក្នុង​ព្រឹត្តិការណ៍​នោះ ឪពុកម្ដាយ​ភាគច្រើន​បាន​នាំគ្នា​ឆ្ការដៃឆ្ការជើង​ពេល​ទារក​របស់​ពួកគេ​ស្រែកយំ ហើយ​គិតតែ​រក​វិធី​យ៉ាងម៉េច​ដើម្បី​ឲ្យ​ទារក​យំ​បាន​យូរ។ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​កើតមាន​ចំពោះ​អ្នកកីឡា​បោកចំបាប់​ស៊ូ​មូ (sumo) ដែល​បន្លាច​ទារក​ឲ្យ​យំ រួច​ចាំ​សើច​វិញ។

ថ្មីៗ​កន្លង​ទៅនេះ ជប៉ុន​បាន​រៀបចំ​កម្មវិធី​ប្រកួត​ទារក​យំ​ប្រចាំឆ្នាំ​នៅ​ទីក្រុង​តូក្យូ។ អ្នក​ទារក​ណា​យំ​មុនគេ គឺ​ឈ្នះ​។ លក្ខខណ្ឌ​ប្រកួត​គឺ កីឡាករ​ស៊ូ​មូ​បី​ទារក និង​ព្យាយាម​ធ្វើ​ឲ្យ​ទារក​យំ ដោយ​ធ្វើជា​សំឡេង និង​មុខ​ចម្លែកៗ ឬ​អាច​ដល់​ពាក់​មុខ​បន្លាច​ទៀតផង​។ ទារក​ណា​ដែល​យំ​មុនគេ គឺ​ឈ្នះ​។ បើ​ទារក​ទាំងពីរ​យំ​ក្នុង​ពេល​ដំណាលគ្នា ទារក​ណា​ដែល​ពូកែ​ស្រែកយំ​ឮ​ជាងគេ​គឺ​ឈ្នះ។

វា​ហាក់ដូចជា​ការកម្សាន្ត​ខុស​ទំនង និង​អាក្រក់​មើល ដោយ​បន្លាច​ក្មេង​ដល់​យំ ហើយ​ចាស់ៗ​សើច ប៉ុន្តែ ការប្រកួត​នេះ​គឺ​ផ្អែកលើ​អប្បិយ​ជំនឿ​ក្នុង​វប្បធម៌​ជប៉ុន​។ ជប៉ុន​ជឿ​ថា សំឡេង​ស្រែកយំ​របស់​ទារក នឹង​បន្លាច​បណ្ដេញ​ព្រាយ​បិសាច​ឲ្យ​ចាកចេញ​ឆ្ងាយ ដែល​នេះ​មានន័យថា ទារក​នឹង​រីក​ធំធាត់​មាន​សុខ​ភាពល្អ​។ អីចឹង​ហើយ ទើប​ឪពុកម្ដាយ​ទារក យក​កូនៗ​ពួកគេ​ទៅ​ចូលរួម​ប្រកួត៕

M05-m-full
Share on Google Plus
    Blogger Comment
    Facebook Comment