ស្រលាញ់​ម៉ែ​ហើយ ចាប់រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ​ថែមទៀត​

ប្រភព៖ CEN
តាកែវ: បុរស​ដែលជា​ប្រុស​ស្នេហ៍​របស់​ម៉ែ បាន​ចាប់រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ ខណៈពេល​ម៉ែ​មិន​នៅផ្ទះ កាលពី​យប់​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៤ នៅផ្ទះ​ជនរងគ្រោះ​ស្ថិត​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​ជនសង្ស័យ​ត្រូវបាន​នគរបាល​ស្រុក​ត្រាំកក់ ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​។ លោក សុខ សុជា អធិការរង​ស្រុក​ត្រាំកក់ បានអោយដឹងថា ជនជាប់ចោទ​ឈ្មោះ កែវ សំអាត អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​លោក​អធិការរង​បាន​អោយដឹងទៀតថា ជនសង្ស័យ​ជា​គូស្នេហ៍​របស់​ម្ដាយ​ក្មេងស្រី​រងគ្រោះ ពេល​ជនសង្ស័យ​ទៅលេង​ផ្ទះ អត់​ឃើញ​ម៉ែ​ដែលជា​គូស្នេហ៍ ឱកាសល្អ​ជនសង្ស័យ​ចាប់រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ​រហូត​បានសម្រេច​ទៅ​។
​ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​រហូត​បាន​សម្រេច​ប្រាកដ​មែន​។
​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​៥ ខែឧសភា​ឆ្នាំ​២០១៤ ដើម្បី​កាត់ទោស​ទៅតាម​ច្បាប់​៕​L

Share on Google Plus
    Blogger Comment
    Facebook Comment