ថៃ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងបែបនេះ គឺជារឿងដ៏កម្រ បានកើតមានឡើង នៅប៉ែកខាងជើង ក្នុងប្រទេសថៃ ។ រហូតមកទល់នឹងពេល នេះ គេនៅមិនទាន់មានរបាយការណ៍លម្អិត អំពីការខូចខាត ដែលបង្កឡើងដោយគ្រោះ រញ្ជួយដីនេះ នៅឡើយទេ។
យោងតាមក្រុមអ្នកជំនាញ ខាងភូគព្ភសាស្រ្ត អាមេរិកបានឲ្យដឹងថា ការរញ្ជួយដីនេះ បានកើតឡើង នៅវេលាម៉ោងប្រហែល ៦ល្ងាច ថ្ងៃចន្ទ ទី០៥ ខែមេសា ម៉ោងនៅក្នុងប្រទេសថៃ ។ កម្រិតរញ្ជួយស្ថិតមានជម្រៅ រហូតដល់ ៧គីឡូម៉ែត្រក្រោមដី ក្នុងតំបន់ភ្នំដាច់ស្រយាល ប្រមាណ ២០គីឡូម៉ែត្រពីទីរួមខេត្តឈៀងរ៉ៃ ។
កម្លាំងរញ្ជួយបានធ្វើឲ្យរញ្ជួយ ដល់អគារ នៅក្នុងខេត្តឈៀងរ៉ៃ និងរហូតដល់ទីក្រុងបាងកក ដែលស្ថិតនៅប្រមាណជា ៨០០គីឡូម៉ែត្រពីឈៀងរ៉ៃ។ ចំណែកទីក្រុង រ៉ង់ហ្គូន ប្រទេសភូមា ក៏ទទួលឥទ្ធិពលនៃកម្លាំងរញ្ជួយនេះដែរ។

Blogger Comment
Facebook Comment