រញ្ជួយដី ជាង១០០លើក នៅភាគខាងជើងថៃ

ប្រភព៖ ដើមអម្ពិល
ឈៀងរ៉ៃ ៖ រញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ បានវាយប្រហារ តំបន់ភាគខាងជើងថៃ មកទល់នឹងពេលនេះ បានកើនឡើងដល់ ១០៩ លើកហើយ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ អង្គារ ទី ៦ ខែ ឧសភា ឆ្នាំ២០១៤ នេះចុះផ្សាយបានឲ្យដឹងថា លោក ផុងសក្តិ វាំងស្មើ អភិបាលខេត្ត ឈៀងរ៉ៃ បានថ្លែងថា គ្រោះរញ្ជួយដីដ៏កម្រមួយដែល កមានម្រិត ៦,៨ រិច្ឆទ័រ បាននឹងកំពុងវាយប្រហារ តំបន់ភាគខាងជើង ជាពិសេស គឺខេត្ត ឈៀងរ៉ៃ ។

លោកអភិបាលខេត្ត បានអះអាងថា ការរញ្ជួយ និង រំញ័រ មកទល់នឹងព្រឹកនេះគឺមាន ចំនួន១០៩ លើកដែលនឹងនេះ ជាព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋថៃ មិនធ្លាប់ជួបគ្រោះរញ្ជួយដី ដ៏កម្រមួយនេះ ។តែទោះជាយ៉ាងណាក្តី មិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ឬរងរបួសមនុស្សដោយបាតុភូតធម្មជាតិនេះទេ។

បច្ចុប្បន្នអាជ្ញាធរ បានប្រកាសអាសន្ន ចំពោះតំបន់ដែលជួបគ្រោះរញ្ជួយ ដី ហាមធ្វើដំណើរឆ្លងកាត់ និង ស្នាក់នៅលើអាគារខ្ពស់ៗ។នៅព្រឹកនេះ ស្ថាប័នពាក់ព័ន្ធ បានចុះទៅកន្លែងកើតហេតុ ដើម្បីវាយតម្លៃ ពីការខូតខាត ដោយសារបាតុភូធម្មជាតិខាងលើនេះ ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលគ្មានទីជំរក៕

Share on Google Plus
    Blogger Comment
    Facebook Comment