មនុស្សស្លាប់ កើន​ដល់​ ២០០នាក់ ក្នុងការ​វាយប្រហារ​នៅ​នីហ្សេរីយ៉ា

ប្រភព៖ ដើមអម្ពិល
អាប៊ូចា, (ស៊ិនហួ)៖ យ៉ាងហោចណាស់ មនុស្ស ២០០នាក់ បានស្លាប់ នៅក្នុងការវាយប្រហារ កាលពីពេលថ្មីៗនេះ ដោយក្រុមបដិវត្តន៍ ស្ថិតនៅទីក្រុង តាមព្រំដែនរបស់ នីហ្សេរីយ៉ា ស្ថិតនៅ រដ្ឋប័រណូ ភាគខាងជើងប្រទេស។ នេះបើតាមការបញ្ជាក់ពី មន្ត្រីរដ្ឋាភិបាល កាលពីថ្ងៃអង្គារ។

ក្រុមបដិវត្តន៍ ស្លៀកសំលៀកបំពាក់ជាយោធា បានបើកការវាយប្រហារ ទៅលើក្រុង ហ្គាំបូរូ ស្ថិតនៅជាប់ព្រំដែន រវាងនីហ្សេរីយ៉ា និង ប្រទេសកាមឺរូន កាលពីយប់ថ្ងៃចន្ទ សប្តាហ៍នេះ។

 សមាជិកព្រឹទ្ធសភា និង ជាមន្ត្រីតំណាងប្រចាំ តំបន់លោក អាហ៍មេដ ហ្សានណាហ៍ បាន និយាយថា ក្រុមប្រដាប់ អាវុធទាំងនោះ បានបាញ់រះ មិនត្រាប្រណី មកលើប្រជាពលរដ្ឋ។
បើតាមសម្តីរបស់ សមាជិកសភាជាតិ នីហ្សេរីយ៉ា បានឲ្យដឹងទៀតថា ក្រុមបដិវត្តន៍បានដុត ផ្ទះប្រជាពលរដ្ឋជាមុន រួចហើយក៏ចាប់ផ្តើម បាញ់រះទៅលើហ្វូង ប្រជាជនដែល ព្យាយាមរត់ ចេញពីលំនៅដ្ឋាន កំពុងឆាបឆេះនោះ។

 ក្រោយកើតហេតុ មនុស្ស ២០០នាក់ត្រូវអាជ្ញាធរអះ អាងថាស្លាប់ និង រាប់សិបនាក់ទៀតរងរបួស ហើយដោយឡែក ផ្ទះប្រជាពលរដ្ឋ ទាំងអស់ បានទទួលរងការបំផ្លិចបំផ្លាញ ទាំងស្រុង។
សាក្សីដែលបានឃើញ ហេតុការណ៍ផ្ទាល់ភ្នែក បានរាយការណ៍ថា ក្រុមប្រដាប់អាវុធ ឬ ក្រុម បដិវត្តន៍នោះ បានជិះនៅលើ រថយន្តប្រមាណ ១៧គ្រឿង ទៅកាន់ផ្សារ លក់សាច់មួយក្នុង ទីក្រុង ហើយបានបង្កការបំផ្លាញ ដល់រថយន្តជាង ១០០គ្រឿង ជាពិសេសរថយន្តតូចៗ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសន្តិសុខ របស់រដ្ឋាភិបាល មិនទាន់អាចធ្វើការសន្និដ្ឋានបាន អ្វីឡើយនៅពេលនេះ ក៏ព្រោះការស៊ើបអង្កេត កំពុងធ្វើឡើង ប៉ុន្តែប្រជាជន ក្នុងតំបន់បានស្តី បន្ទោសទៅលើក្រុម បូកូ ហារ៉ាម ដែលព្យាយាមផ្តាច់ខ្លួន និង តែងតែបង្កការ វាយប្រហារ សម្លាប់ប្រជាជនជារឿយៗ៕

Share on Google Plus
    Blogger Comment
    Facebook Comment