កណ្តាល ៖ ជនរងគ្រោះម្នាក់ បានយកភួយ មកចងក ភ្ជាប់ទៅនឹងធ្នឹមផ្ទះ ខ្លួនធ្វើអត្តឃាត សម្លាប់ខ្លួន ស្លាប់ចោល ប្រពន្ធនិងកូន៣នាក់ ដោយសារ តែមូលហេតុខឹង ប្រពន្ធនាំកូនៗ របស់ខ្លួន ចាកចេញពីផ្ទះ ចោលជនរងគ្រោះ ទើបជនរងគ្រោះដាច់ចិត្ត ធ្វើអត្តឃាត ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ ស្ថិតក្នុង នៅភមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ណាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃុត សារិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ សំណង់ ប្រពន្ធឈ្មោះ អូន សុខនឿន អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូន០៣នាក់ ស្រី១ប្រុស២ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ បច្ចុប្បន្នទៅស្នាក់ នៅផ្ទះម៉ែម្តុំផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ជនរងគ្រោះបាននិយាយ ជាមួយ ម្តាយមីង ឈ្មោះ យ៉ាន់ ស្រីពៅ ផ្ទះក្បែរគ្នា អោយទៅជួយ និយាយប្រពន្ធ របស់ខ្លួនឲ្យត្រលប់ មករួម រស់ជាមួយគ្នានៅផ្ទះវិញ ពេលនោះម្តាយមីងប្រាប់ថា មីងមិនអាចទៅជួយ និយាយបានទេ ពីព្រោះមីង ជាសាច់ថ្លៃក្មួយទៅប្រាប់ម្តាយ និងបងប្អួនបង្កើត ទៅជួយនិយាយវិញទៅ ពេលនោះជនរងគ្រោះ និយាយប្រាប់ម្តាយ មីងថា បើគ្មាន ប្រពន្ធនិងកូនរស់នៅ ជាមូយខ្លួនទេ ពិបាករស់នៅណាស់ ពីព្រោះខ្ញុំស្រលាញ់កូន ។
លុះដល់ម៉ោងកើតហេតុ បងប្អូនមានការសង្សយ័ ដោយឃើញ ផ្ទះជនរង គ្រោះបិទភ្លើងហើយខ្ទាស់ទ្វារខាងក្នុង ទើបនាំគ្នាស្រែកឆោឡោ គាស់ទ្វារចូលចុចពិល បំភ្លឺមើលក៏ឃើញ ជនរងគ្រោះចងក និងភួយ ជាប់និងធ្នឹមផ្ទះស្លាប់ បាត់ទៅហើយ ពេលឃើញ ដូចនេះ បងប្អួននាំគ្នា ស្រាយសពជនរងដាក់ចុះ រួចហើយក៏រាយការណ៍ ប្រាប់មេភូមិតែម្តង ។
សូមបញ្ជាក់ថា កន្លងមកជន រងគ្រោះ ឧស្សាឈ្លោះប្រកែក ជាមួយប្រពន្ធជាញឹកញាប់ ហើយ ពេលប្រពន្ធទ្រាំមិនបាន ក៏នាំកូនរត់ចេញ ពីផ្ទះភ្លាមៗនោះជនរងព្យាយាមសម្លាប់ខ្លួន តែបានបងប្អួនជួយឃាត់ទាន់ ។ តែ លើកនេះដោយសារ តែគេមិនដឹងទាន់ពេលវេលា ទើបជនរងគ្រោះចងកសម្លាប់ខ្លួន បានសម្រេចដូចបំណង ។
ក្រោយពិនិត្យសាកសពរួច ឃើយថាជនរងគ្រោះពិត ជាបានធ្វើអត្តឃាតចងក សំលាប់ខ្លួនពិតប្រាដក មែន ។ ទើបប្រគល់ សាកសព ទៅឲ្យបងប្អួនយកទៅធ្វើបុណ្យ តាមប្រពៃណីដោយពុំធ្វើ ការប្តឹងផ្តល់អ្វីទេ ៕

Blogger Comment
Facebook Comment