លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវ​បាន​តុលាការ​បង្កាប់​ឲ្យ​ចុះ​ចេញ​ពីតំនែង​

ប្រភព:នាវា
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋ​មន្ត្រី​ចាំផ្ទះ​នៃ​ព្រះរាជា​ណាចក្រថៃ ត្រូវ​បាន​តុលាការ​ធម្ម​នុញ្ញ​នៃ​ប្រទេស​នេះ បង្គាប់​ឲ្យ​ចុះ​ចេញពីតំនែង​ក្នុងបទ​ចោ​ទ​ថា​បាន​ដឹក​នាំ​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុងស្ថាន​ភាព​គ្រោះ​ថ្នាក់​ និង​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​ក្នុងពេល​បង្ក្រាប​បាតុកម្ម​កន្លង​ទៅ​។

សេចក្តី​បង្គាប់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ពេលភាពជាប់​គាំ​ង​ផ្នែក​នយោបាយ​នៅប្រទេស​ថៃត្រូវ​ចំណាយ​ពេលអស់​រាប់សិប​ខែ នៅតែរក​ដំណោះ​ស្រាយ​បាន​ នៅ​ក្រោយ​ពេល​ការបោះ​ឆ្នោត​សារឡើង​វិញ​ត្រូវបាន​បដិសេធន៌​ដោយ​តុលាការ​ធម្មនុញ្ញ ព្រោះ​មាន​អំពើហឹង្សា​កើ​តឡើ​ងនៅថ្ងៃបោះឆ្នោត បើទោះជា​លទ្ធផល​បង្ហាញថា គណបក្ស​របស់​លោកស្រីយីងឡាក់ឈ្នះ​សន្ធឹកសន្ធាប់​ក៏ដោយ​។

សូមបញ្ជាក់ថា លោកស្រី​យីងឡាក់ ត្រូវ​បាន​ក្រុមប្រឆាំង​របស់​លោកស្រី​ទាមទារ​បណ្តេញចេញ​ពីតំនែង​ ដើម្បីរៀបចំការបោះឆ្នោត​សារជាថ្មី​នៅ​បន្ទាប់ពី​លោក​ស្រី​បានឡើង​កាន់តំនែង​ជាលើក​ទី​២ ដោយ​ហេតុនេះ​ការទាមទារ​បាន​បង្ករ​ឲ្យមានអសន្តិសុខ និងបង្ខំ​រដ្ឋបាល​លោកស្រី​ឲ្យ​ដាក់តំបន់​មួយ​ចំនួន​ស្ថិតក្រោម​គ្រា​អាសន្ន​រហូតមក​ដល់ពេលនេះ​។

ការទាមទារ តវ៉ាប្រឆាំង​រដ្ឋបាល​លោកស្រីយីងឡាក់​ បានបណ្តាល​ឲ្យ​បាត់បង់សន្តាប់ធ្នាប់ ខូចខាតទ្រព្យ​សម្បត្តិ​ជាតិ អសន្តិសុខសង្គម និង​កំពុង​ធ្វើ​ឲ្យ​ប្រទេសនេះ​អាប់អោន នេះ​បើ​តាម​ការ​ប្រកាស់​របស់​មេដឹកនាំ​ការតវ៉ា​ និង​ការបញ្ជាក់​មូលេហតុ​របស់តុលាការ​ធម្មនុញ្ញ​របស់ថៃ។

Share on Google Plus
    Blogger Comment
    Facebook Comment