ប្រភព khmer-note
ចិន៖ ហេតុការណ៍គួរអោយរន្ធត់មួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ បានចាប់បោះកូនស្រី និងកូនប្រុសរបស់ខ្លូន អោយរថយន្តធុនធំ កិនស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់។ ករណីម្តាយ ចាប់បោះកូនស្រី និងកូនប្រុស អោយរថយន្តកិននេះ បានកើតឡើង នៅចំនុច តំបន់ Cixi ខេត្ត Zhejiang ប្រទេសចិន។
តាមការរាយការណ៍ របស់ប៉ូលីស បានអោយដឹងថា ស្ត្រីដែលចាប់ បោះកូនបង្កើតរបស់ខ្លួន អោយរថយន្តកិន មានឈ្មោះថា Chen Hu អាយុ ៣៣ឆ្នាំ ហើយមូលហេតុ ដែលនាងធ្វើរឿងដ៍ ឃោរឃៅមួយនេះ ដោយសារតែ ខឹងជាមួយនឹងប្តីរបស់ខ្លួន។ អ្នកដែលបានឃើញហេតុការណ៍ ជាក់ស្តែង បាននិយាយថា វាពិតជារន្ធត់ខ្លាំងណាស់ ពេលដែល ឃើញស្ត្រីម្នាក់នេះ ចាប់បោះកូនស្រី របស់ខ្លួន មានអាយុ ១៤ឆ្នាំ ចូលទៅក្រោមកង់រថយន្តដែលមាន ទំងន់ដល់ទៅ ៤០តោន ខណៈពេលដែល រថយន្តកំពុងតែបើកបរ។
ភ្លាមៗ នាងក៍ចាប់កូនប្រុសម្នាក់ទៀត អាយុ ៦ឆ្នាំ បោះចោលទៅជាមួយ រហូតមានរបួសធ្ងន់ធ្ងរ ប៉ុន្តែក្មេងស្រី ម្នាក់នោះត្រូវ កង់រថយន្តកិនខ្ទេច គ្មានសល់រូបរាងឡើយ។ ហេតុការណ៍នេះ ធ្វើអោយអ្នក ដែលបានឃើញ មានការរន្ធត់មិនបំភ្លេចបានឡើយ មិនគួរណាម្តាយ អប្រិយម្នាក់នេះ ហ៊ានសំលាប់ជីវិត កូនដែលខិតខំ ចញ្ចឹមរហូតធំ ប៉ុននេះទេ៕


Blogger Comment
Facebook Comment