ដោយ Neavea
-------------------------------
ការថើបគឺជាសិល្បៈមួយប្រភេទ ហើយក៏ជារឿងដែលមនុស្សភាគច្រើនគិតថាល្អក្នុងការអនុវត្តចំពោះ គូស្នេហ៍ដែរ។ ការសិក្សាមួយបានរកឃើញថា ការថើបជួយអោយមនុស្សយើងយល់ថាដៃគូជាមនុស្សដែលសំខាន់ ហើយក៏មូលដ្ឋានសម្រាប់អោយដៃគូនៅជិតខ្លួនរហូតដែរ។ ខាងក្រោមនេះគឺជារឿងសំខាន់បំផុតដែលត្រូវចងចាំ ដើម្បីអាចអោយស្នាមថើបដំបូងរបស់អ្នកធ្វើអោយដៃគូខាងស្រី ទន់ជង្គង់បាន។
ចូរប្រាកដថាអ្នកមិនមានបញ្ហាក្លិនមាត់អាក្រក់
នេះគឺជាគោលការណ៍ដំបូងគេ ព្រោះអ្នកពិតជាមិនចង់ថើបនាងទាំងក្នុងមាត់កំពុងតែធំក្លិនខ្ទឹម បារាំង ឬបារីឡើយ។ ទោះបីជាអ្នកមិនមានបញ្ហាទាំងនេះក៏ដោយ យកល្អគួរតែទំពារស្ករកៅស៊ូដើម្បីបំបាត់ក្លិនមាត់ជាមុនសិន។
សុំនាងសិន
បើសិនជាអ្នកនៅសុខៗស្រាប់តែរត់ទៅថើបនាងដោយគ្មាន ការអនុញ្ញាត នោះអ្នកពិតជាអាចមានបញ្ហាធំជាមិនខានទេ។ ដូច្នេះចូរប្រើពាក្យសម្តីខ្លះៗដើម្បីអាចបន្ទន់ចិត្តនាងដូចជា “តើអាចអោយបងសុំថើបអូនឥឡូវនេះបានទេ?” ឬ “ឥឡូវបងថើបហើយណា”។ ប៉ុន្តែចូរធ្វើសកម្មភាពកុំអោយដូចជាមនុស្សទើបតែសុំច្បាប់គេ ព្រោះវាមិនមែនដូចការសម្តែងក្នុងរឿងកុន ដែលត្រូវមានការទន្ទេញប៉ារ៉ូលមុននោះទេ។ ប៉ុន្តែបើសិនជានាងនិយាយថា ទេ ក៏កុំត្រូវធ្វើអ្វីអោយបំពានដល់នាងដែរ។
កុំអោយមានអ្វីដែលធ្វើអោយបែកអារម្មណ៍អោយសោះ
ការខូចអារម្មណ៍គឺជាមេបញ្ហាដ៏ធំមួយដែលនាំអោយគូស្នេហ៍ លែងមានភាពស្និទ្ធស្នាលនឹងគ្នាមួយរំពេច។ គ្មានមនុស្សស្រីណាដែលនឹងលើកលែងទោសអោយអ្នកទេបើសិនជាអ្នកមិន បានទទួលខុសត្រូវនូវអ្វីដែលធ្វើអោយនាងខូចអារម្មណ៍។ ដូច្នេះដើម្បីកុំអោយរឿងនេះកើតឡើងបាន ចូរបិទទូរស័ព្ទ ហើយដៃគូត្រូវតែប្រាកដថាស្ថិតនៅកន្លែងដែលអ្នកចង់បានតែម្តងពេល កំពុងតែជិតចូលដល់វគ្គពិសេសនៃការថើបគ្នា។
ធ្វើដោយយឺតៗ
មានរឿងច្រើនណាស់ដែលគួរតែធ្វើអោយបានលឿន ហើយក៏មានរឿងខ្លះទៀតដែរ ដែលតម្រូវអោយអ្នកធ្វើអោយចិត្តអត់ធ្មត់ ជាពិសេសការថើបគ្នានេះតែម្តង។ ដូច្នេះនៅពេលអ្នកនៅជាមួយមនុស្សស្រី ចូរថើបបូរមាត់នាងថ្នមៗ។ ចូរសម្លឹងមើលភ្នែកនាងពេលកំពុងតែថើប ដូច្នេះវានឹងមិនអាចធ្វើអោយអណ្តាតអ្នកគ្រលាស់លឿនបានដែរ។
ស្វែងរកកន្លែងថ្មីៗ
ឥឡូវនេះក្រោយពីអ្នកបានថើបនាងរួចហើយ អ្នកគួរតែប្រាកដថា អ្នកពិតជាចង់សាករសជាតិកន្លែងផ្សេងថែមទៀតហើយ។ ជាមួយគ្នានេះដែរ អណ្តាតរបស់មនុស្សយើងគឺជាសរីរាង្គដែលមានរំញោចខ្លាំង ដូច្នេះអ្នកអាចប្រើវាដើម្បីទទួលបានអត្ថប្រយោជន៍នេះ។ ចូរប្រើអណ្តាតបូករួមនឹងការថើបនៅកញ្ចឹងក, ស្លឹកត្រចៀក និងតំបន់ស្រើបស្រាលផ្សេងៗទៀតរបស់នាងដើម្បីអាចអោយនាងមានអារម្មណ៍ ពេញចិត្តទាំងស្រុងតែម្តង។
កុំភ្លេចប្រើដៃ
ឥឡូវនេះបញ្ហាដែលកើតមានជាញឹកញាប់បំផុតដែលជះឥទ្ធិពលលើ អ្នកថើបនោះគឺថា តើដៃរបស់ពួកគេអាចជួយអ្វីដល់ពួកគេបាន? ដូច្នេះមិនបាច់និយាយច្រើនទេ របស់ដែលមានស្រាប់ៗបែបនេះគួរតែយកមកប្រើអោយអស់។ ដូច្នេះចូរប្រើដៃស្ទាបអង្អែលខ្នង, អោបចង្កេះ ឬត្រគាករបស់នាងផងទៅ៕
Blogger Comment
Facebook Comment