គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​០៨​ខែឧសភា​កើតឡើង​១៣​លើក​ស្លាប់​០៦​នាក់ របួសធ្ងន់​ស្រាល​៤១​នាក់

ប្រភព៖ កម្ពុជាថ្មី
ភ្នំពេញ ៖ យោង​តាម​ការ​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៤ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង ១៣​លើក (​យប់ ០៨​លើក​)បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ០៦​នាក់ (​ស្រី​០១​នាក់​) រង​របួស​ធ្ងន់ ១២​នាក់​(​ស្រី​០៥​នាក់​) និង របួសស្រាល ២៩​នាក់ (​ស្រី​០៤​នាក់​)។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣ លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៣​គ្រឿង ក្នុង​នោះ​ម៉ូតូ ០៩​គ្រឿង រថយន្ត​ធុន​តូច ០៦​គ្រឿង រថយន្ត​ធុន​ធំ ០២​គ្រឿង និង​យាន​ផ្សេងៗ ០៣​គ្រឿង និង​ថ្មើរជើង​០៣​នាក់។
ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាល​មក​ពី​ល្បឿន ០៨​លើក មិន​គោរព​សិទ្ធ ០១​លើក មិន​ប្រកាន់​ស្ដាំ ០៣​លើក ស្រវឹង ០១​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក ១៣​នាក់ (​យប់ ០៦ នាក់​)។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ស​ណ្តាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៤​នេះ សរុប​មាន​ចំនួន ៦១៤​គ្រឿង ក្នុង​នោះ​មាន រថយន្ត​ទេសចរណ៍​គ្រួសារ ៥៨​គ្រឿង រថយន្ត​ដឹក​ដំណើរ​ធុន​តូច ៧៤​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ០០​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​ធំ ២៩៧​គ្រឿង។ រថយន្ត​ទាំងអស់​ត្រូវ​បាន​បង់ប្រាក់​ពិន័យ​រួច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ២២​គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥៦៤​គ្រឿង៕

Share on Google Plus
    Blogger Comment
    Facebook Comment