ប្តីចាប់បានប្រពន្ធរបស់ខ្លួនធ្វើការជាស្រីខូច ដោយកុហក គាត់ថា ធ្វើជាអ្នករត់តុ

ប្រភព Khmer-note
ហ្ស៊ីមបាវ៉េ៖ បុរសម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេល ដែលគាត់ប្រទះឃើញប្រពន្ធ របស់ខ្លួនទទួលលុយថ្លៃ សេវាកម្មបំរើផ្លូវភេទពីបុរសម្នាក់។ បុរសជាប្តីរស់នៅទីក្រុង Gweru ប្រទេសហ្ស៊ីមបាវ៉េ បានដើរចេញដោយមិនមាន និយាយស្តីអ្វីមួយមាត់ ក្រោយពីប្រទះឃើញប្រពន្ធរបស់ខ្លួនធ្វើ ជាស្រីខូចលក់ខ្លួន ដោយគាត់មិនបានដឹងទាល់តែសោះ។

 លោក Tatenda Nyika អាយុ៣២ឆ្នាំបានរៀបការ ជាមួយអ្នកស្រី Miriam Dube អាយុ២៨ឆ្នាំ អស់រយៈពេល៤ឆ្នាំ ហើយពួកគេមានបញ្ហាពិបាកយ៉ាងខ្លាំង ដោយសារតែ មិនមានប្រាក់គ្រប់គ្រាន់បង់ចំណាយផ្សេងៗ។ លោក Nyika សប្បាយចិត្តយ៉ាងខ្លាំង ពេលប្រពន្ធគាត់ប្រាប់ថា នាងរកការងារធ្វើបានហើយ ធ្វើជាអ្នករត់តុពេលយប់។

 ប៉ុន្តែ៦ខែក្រោយមក មិត្តភក្តិរបស់លោក Nyika បានប្រទះ ឃើញប្តីរបស់លោកស្លៀកពាក់ ដូចស្រីពេស្យា ហើយលោក Nyika ក៏បានលឺរឿងនេះពីមិត្តភក្តិរបស់គាត់ ជាច្រើនដងផង ដែរ។ ថ្ងៃមួយគាត់ក៏បានសំរេចលួចទៅតាមប្រពន្ធរបស់លោក ហើយក៏ចាប់បាននាង ប្រព្រឹត្តទង្វើផ្លូវភេទជាមួយអ្នកស្រី Dube តែម្តង។ ដោយខឹងខ្លាំងពេកលោក Nyika បាន ស្ទុះទៅវាយអ្នកស្រី Dube និងបុរសម្នាក់ទៀតឈ្មោះ Oscar Tafara អាយុ៤៨ឆ្នាំ ដែលមករកសេវាផ្លូវភេទ។

អ្នកស្រី Dube បានបដិសេធថា អ្នកស្រីមិនបានធ្វើជាស្រី ពេស្យាទេ ដោយអ្នកស្រីគ្រាន់តែនិយាយជជែកគ្នាលេងជាមួយលោក Tafara ពីរឿង កិច្ចការងារប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាលោក Nyika បានឃើញផ្ទាល់នឹងភ្នែកពី សកម្មភាពនោះទៅហើយ។

រូបតំណាង

Share on Google Plus
    Blogger Comment
    Facebook Comment