អភិបាល រាជធានីភ្នំពេញ ចុះពិនិត្យការដ្ឋាន សាងសង់ស្ពាន អាកាស ស្ទឹងមានជ័យ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ នេះ អមដោយមន្ដ្រី បច្ចេកទេស និងថ្នាក់ដឹកនាំបច្ចេកទេសមួយ ចំនួន បានចុះទៅលិខិតមើលដំណើរការ សាងសង់ស្ពានអាកាសស្ទឹងមានជ័យ ដែល ជិតរួចរាល់នាពេលខាងមុខដ៏ខ្លីនេះ អាចឱ្យ ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ហើយអាច កាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងច្រើន។

សូមបញ្ជាក់ថា ស្ពានអាកាសស្ទឹងមាន ជ័យ ត្រូវបានបើកការដ្ឋានស្ថាបនាជាផ្លូវការ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លង ទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា ហើយតាមគម្រោងស្ពាននេះនឹង សាងសង់រួចជាស្ថាពរ ក្នុងរយៈពេល ២៨ខែ ដោយចំណាយថវិកា ប្រមាណ ១៩លាន ដុល្លារ ក្នុងកញ្ចប់ថវិកាមកពីការវិនិយោគ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុន អូស៊ីអាយស៊ី ដែលជាផ្នែកមួយនៃការអនុ វត្ដគោលការណ៍យកក្រុងចិញ្ចឹមក្រុង ។

តាមគម្រោងស្ពានអាកាសស្ទឹងមានជ័យ ត្រូវសាងសង់ស្ពានសរុបចំនួន ៥ខ្សែ ក្នុង នោះមានស្ពានមេ១ខ្សែ ស្ពានតូចចំនួន៣ខ្សែ និងស្ពានក្រោមដីចំនួន១ខ្សែ ៕
Share on Google Plus
    Blogger Comment
    Facebook Comment