អគ្គិភ័យកំពុងឆាបឆេះផ្ទះល្វែង នៅផ្សារក្រោម ខេត្តកំពង់ឆ្នាំង

ប្រភព៖ CEN
កំពង់ឆ្នាំង: អគ្គិភ័យ​មួយ កំពុងតែ​ឆាបឆេះ​ផ្ទះល្វែង នៅ​ផ្សារ​ក្រោម ដែល​ស្ថិតនៅក្នុង​សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់តាំងពី​ម៉ោងជាង ៨ ព្រឹក ថ្ងៃទី​១០ ឧសភា​នេះ​។ ខណៈពេល​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ កំពុង​អន្តរាគមន៍​យ៉ាងសកម្ម ហើយក៏​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ និង​ប្រជាពលរដ្ឋ នៅក្បែរនោះ​ផងដែរ​។

​សមត្ថកិច្ច​មូលដ្ឋាន បាន​សន្និដ្ឋាន​ជំ​ហាន​ដំបូង​ថា អ​គ្គិភ័យ​នេះ បាន​ផ្ដើមចេញពី​ការផ្ទុះ​កំប៉ុង​ហ្គាស នៃ​ផ្ទះ​លក់ និង​ប្ដូរ​ហ្គាស​៕V/s
អគ្គិភ័យកំពុងឆាបឆេះផ្ទះល្វែង នៅផ្សារក្រោម ខេត្តកំពង់ឆ្នាំង
Share on Google Plus
    Blogger Comment
    Facebook Comment