ប្រភព khmer-note
ការបាញ់ប្រហារគ្នាមួយ នៅក្នុងចំណតរថយន្ត បានធ្វើអោយបុរសម្នាក់ រងរបួសត្រង់ជើង ខណៈពេលដែល នៅជាមួយម្តាយ។ លោក Darrell Lynch អាយុ២៤ឆ្នាំ ជាមួយនឹងម្តាយរបស់លោក អាយុ៥៥ឆ្នាំ បានដើរទៅយករថយន្ត នៅក្នុងចំណត ស្រាប់តែមាន គេធ្វើការ បាញ់ប្រហារ ចំជើងរបស់គាត់អោយ របួសហើយភ្លាមៗនោះ ម្តាយរបស់ Darrell Lynch បានទាញកាំភ្លើង របស់កូនប្រុស បាញ់តបតដែរ តែមិនត្រូវ។
ក្រោយពេលដែលមាន ការបាញ់ប្រហារ ជាច្រើនគ្រាប់រួចមក អ្នកទាំង២បានចូលទៅក្នុងរថយន្ត ដើម្បីបើកគេចខ្លួន ខណៈពេលដែល ជើងរបស់ Darrell Lynch ហូរឈាមមិនឈប់។ តាមសំដីរបស់ប៉ូលីស New York បានអោយដឹងថា ពួកគេបានជួបគ្រោះថ្នាក់ ចរាចរណ៍ ក្រោយពេលដែល ព្យាយាមរត់គេចពីការបាញ់ប្រហារ ហើយលោក Darrell Lynch ក៍បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ ហើយពេលនេះប៉ូលីសកំពុងធ្វើការ ស្វែងរកជនដៃដល់ ដើម្បីយកកាត់ទោសតាមច្បាប់៕

Blogger Comment
Facebook Comment