ស្រ្តី៣នាក់ព្រួតគ្នា វាយស្រ្តីកូនខ្ចី ៦ខែម្នាក់ រហូតសន្លប់ កំពុងស្វែងរក អន្តរាគមន៍ បញ្ចប់រឿង ពីដៃតុលាការ

- ពលរដ្ឋបានដឹងរឿង សុំឲ្យតុលាការខេត្ត បញ្ចប់វប្បធម៌និទណ្ឌភាព ផ្តន្ទាទោសជនបង្ក តាមច្បាប់
កំពត៖ ស្ត្រី៣នាក់ ដែលប្រើចរិតឃោរឃៅឥត ធម៌សន្តោសប្រណី គ្មានសណ្តានជាមនុស្សព្រួតគ្នាវាយបោចសក់ ស្រ្តីកូនខ្ចីម្នាក់ រហូតសន្លប់ ស្តូកស្តឹង ព្រោះខឹងគេសួរនាំរឿងចាក់ដីនោះ ឥឡូវនេះសំណុំរឿងបានដល់ដៃតុលាការខេត្តកំពតហើយ តែភាគីបង្ក អំពើហិង្សា ស្ត្រីទាំង៣នាក់ កំពុងតែញាប់ដៃញាប់ជើងស្វែងរកកិច្ចអន្តរាគមន៍បញ្ចប់សំណុំរឿងពីដៃតុលាការ។

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះ ព្រោះកំហឹងកើតចេញពីការសួរនាំរឿងចាក់ដីពីសំណាក់ស្រ្តីរង គ្រោះឈ្មោះ កប សុខា ឣាយុ ២២ឆ្នាំ ដែលទើបសម្រាលកូនបាន ៦ខែនោះ បានធ្វើឲ្យស្រ្តី៣នាក់ជាម្តាយ-កូន និងអ្នកបម្រើព្រួតគ្នាបោចសក់ និងវាយយ៉ាងដំរហូតបណ្តាលឲ្យស្រ្តីរងគ្រោះសន្លប់ស្តូកស្តឹងមិនដឹងជាច្រើនថ្ងៃ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងខេត្តកំពត ដែលជាភូមិ ឋានរបស់ជនរងគ្រោះ និងជនបង្ក។ ស្រ្តី៣នាក់ ដែលគេអះអាងថា ជាជនបង្កនោះ មានឈ្មោះ ទី១. ឣ៊ួន សុខវ ល័ក្ខ ជាឣ្នកដៃដល់ខ្លាំងជាងគេ,ទី២. សេង សុផល្លា ហៅស្រីពៅ ត្រូវជា ម្តាយបង្កើតរបស់ ឣ៊ួន សុខវល័ក្ខ និងម្នាក់ ទៀតជាអ្នកនៅជាមួយ តែមិនទាន់ដឹងអត្តសញ្ញាណនោះទេ។

ក្រោយកើតអំពើងហិង្សាសមត្ថកិច្ច បានចុះទៅសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅដល់ដៃតុលាការរួចរាល់ ហើយផងដែរ។
តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងខេត្តកំពត បានឲ្យដឹងថា ក្រុមជនបង្ក ដែលគេដឹងមានបងប្អូនជាអ្នកមានមុខមាត់ និងអំណាចគ្រាន់បើដែរនោះ បាននឹងព្យាយាមរត់ការធ្វើយ៉ាងណាឲ្យពួកខ្លួន បានរួចផុតពីការចោទប្រកាន់របស់ចៅ ក្រុមសាលាដំបូងខេត្តកំពត។

ក្រុមប្រជាពលរដ្ឋខេត្តកំពត ដែលបានដឹងរឿងនេះ បានថ្លែងអំពាវនាវដល់តុលាការខេត្តកំពត គួរបញ្ចប់វប្បធម៌និទ ណ្ឌ ដែលជាហេតុនាំឲ្យជនរងគ្រោះឈឺចាប់ និងអស់ជំនឿរបស់ប្រព័ន្ធច្បាប់នៅកម្ពុជា។
ត្រូវតែប្រើសំណាញ់ច្បាប់ផ្តន្ទាទោសជនចរិតកាចសាហាវនេះ ទៅតាមច្បាប់ជាធរមាន។ មិនគួរឲ្យការការពារជន ខិលខូច នាំឲ្យប៉ះពាល់ដល់កិត្តិយស និងខូចឈ្មោះប្រព័ន្ធច្បាប់នៅកម្ពុជាឡើយ។

បើតាមដឹងស្រ្តីជាជនបង្កនេះ ជាជនកាចសាហាវអំណាចបុណ្យស័ក្តិរបស់សាច់ញាតិធ្លាប់បានធ្វើអំពើគួរគប្បីជា ច្រើនដូចជាកាលពីពេលកន្លងទៅធ្លាប់វាយស្រ្តីពោះធំម្នាក់ រហូតរលូតកូនផងដែរ។ ដូច្នេះតាមសំណុំរឿងបង្កអំពើ ហិង្សាដ៏ព្រៃផ្សៃនេះ ប្រជាពលរដ្ឋខេត្តកំពត រំពឹងយ៉ាងមុតមាំតុលាការ និងប្រើកណ្តាប់ដៃយុត្តិធម៌របស់ខ្លួន ដាក់ ទោសទណ្ឌលើក្រុមជនបង្កតៅតាមច្បាប់ ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

សាធារណជនទូទៅគេនឹងរង់ចាំមើលចំណាត់ការរបស់តុលាការថា តើអាចស្វែងរកយុត្តិធម៌ជូនរងគ្រោះបានដែរឬ ទេ? តើច្បាប់មានប្រសិទ្ធភាពជាង ឬអំណាចទឹកប្រាក់ បុណ្យស័ក្តិមានប្រសិទ្ធភាពជាង?
បើតាមសាច់ញាតិរបស់នារីរងគ្រោះ កប សុខា រហូតដល់ថ្ងៃទី១១ ខែឧសភា នេះ អាការៈជំងឺរបស់នាងនៅតែធ្ងន់ ធ្ងររវើរវាយនិយាយស្តីមិនទាន់ដឹងអ្វីនៅឡើយទេ ពោលការប្រើអំពើហិង្សាររបស់ជនបង្កពិតជាធ្ងន់ធ្ងរណាស់ទៅលើ នារីរងគ្រោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា អ្នកស្រី កប សុខា ឣាយុ ២២ឆ្នាំ ដែលទើបសម្រាលកូនបាន ៦ខែ ប៉ុណ្ណោះ គ្រាស្វាមីកំពុងបំពេញការងារនៅប្រទេសឣូស្ត្រាលី ត្រូវបានស្រ្តី៣នាក់ ជាម្តាយ-កូន និងអ្នកបម្រើ ព្រួត គ្នាបោចសក់អូសចូលក្នុងផ្ទះ និងវាយដំច្រំធាក់រងរបួសជាទម្ងន់ និងសន្លប់ស្តូកស្តឹង ព្រោះទំនាស់ពាក្យសម្តីរឿង ចាក់ដី។
ស្រ្តីបង្កអំពើហិង្សាទាំង ៣នាក់ ត្រូវជាម្តាយ-កូន និងឣ្នករស់នៅក្នុងផ្ទះជាមួយនោះ មានឈ្មោះទី១. ឣ៊ួន សុខវ ល័ក្ខ ជាឣ្នកដៃដល់ខ្លាំងជាងគេ,ទី២. សេង សុផល្លា ហៅស្រីពៅ ត្រូវជា ម្តាយបង្កើតរបស់ ឣ៊ួន សុខវល័ក្ខ និងម្នាក់ ទៀត ជាអ្នករស់នៅជាមួយ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ជនរងគ្រោះ និងដៃដល់មានលំនៅដ្ឋាន ជាប់គ្នា។

អ្នកស្រី ខែម សុគន្ធា ឣាយុ ៤៥ឆ្នាំ ត្រូវជាម្តាយស្ត្រីរងគ្រោះ បានឲ្យដឹងថា ក្រោយហេតុការភ្លាម រូបគាត់ និងអ្នក រស់នៅជិតខាង បាននាំគ្នាយកស្រ្តីរងគ្រោះ ទៅសង្គោះបន្ទាន់នៅគ្លីនិក «លន់ រតនៈ» រហូតដល់វេលាព្រឹកថ្ងៃទី៨ ឧសភានេះ ស្ត្រីរងគ្រោះនៅតែមិនទាន់ដឹងខ្លួននៅឡើយទេ។
បើតាមអ្នកស្រី ខែម សុគន្ធា នគរបាលព្រហ្មទណ្ឌក្រុងកំពតនៅវេលាព្រឹកថ្ងៃទី០៨ ខែឧសភា នេះ បានទៅដល់គ្លី និក តែមិនទាន់បានសួរនាំទៅលើស្ត្រីរងគ្រោះនៅឡើយទេ ដោយមើលទៅលើស្ថានភាពនារីរងគ្រោះនៅធ្ងន់ធ្ងរនៅ ឡើយ។

លោកវេជ្ជបណ្ឌិត លន់ រតន: បានប្រាប់មជ្ឈមណ្ឌលព័ត៍មានដើមឣម្ពិលដឹងថា ស្ត្រីរងគ្រោះខាងលើ ខណៈនាំមក ដល់កន្លែងរបស់លោក កាលពីរសៀលថ្ងៃទី០៧ ខែឧសភា មានសភាពធ្ងន់ធ្ងរណាស់ត្រូវដាក់ខ្យល់អុកស៊ីសែន ជាប់រហូត ដើម្បីធ្វើការសង្រ្គោះ។
ប្រភពពីប្រជាពលរដ្ឋរស់នៅជុំវិញម្តុំកើតហេតុ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃកើតហេតុភាគីទាំងពីរ បានជជែកឈ្លោះ គ្នាឣំពីរឿងខាងភាគីមានគ្នា ៣នាក់ចាក់ដីផ្ទះបំពានខាងផ្ទះជនរងគ្រោះ ដល់ជនរងគ្រោះសួរនាំ ក៏បណ្តាលឲ្យមាន កើតជាជម្លោះ។

 ក្រោយកើតជម្លោះភាគីជនដៃដល់ ដែលមានគ្នា៣នាក់នោះ ស្ទុះទៅចាប់បោចសក់ក្បាលស្រ្តីរង គ្រោះជាប់ឣូសនាំយកទៅចូលក្នុងផ្ទះរបស់ខ្លួន បន្ទាប់មកក៏ព្រួតគ្នាវាយដំច្រំធាក់រហូតធ្វើឲ្យស្ត្រីរងគ្រោះខាងលើរង របួសសន្លប់ឈឹងតែម្តង។
ប្រជាពលរដ្ឋដដែលឲ្យដឹងទៀតថា ខណ:ពួកគាត់ឃើញហេតុដូច្នេះ គ្រាន់បានត្រឹមតែនាំគ្នាឈរមើលប៉ុណ្ណោះ មិន ហ៊ានចូលទៅជួយទេ ព្រោះពួកគាត់ខ្លាចខាងភាគីដៃដល់ចោទពីនេះពីនោះ ហើយពួកគាត់ខ្លាច ដោយសារភាគី ខាងដៃដល់នឹងមានខ្នងបង្អែកពីក្រោយរឹងមាំណាស់។

ប្រជាពលរដ្ឋដដែលបន្តថា កាលពីពីរខែមុនម្តាយរបស់ ឣ៊ួន សុខវល័ក្ខ ឈ្មោះ សេង សុផល្លា ហៅស្រីពៅ ក៏បាន វាយស្ត្រីពោះធំឣ្នកលក់បាយម្នាក់ ដែលរស់នៅក្បែរគ្នាម្នាក់ម្តងរួចមកហើយដែរ ធ្វើឲ្យរលូតកូនបាត់ រហូតកើតជា រឿងប្តឹងប្តល់ ហើយត្រូវបានតុលាការចេញដីការកោះហៅ ឲ្យចូលខ្លួននៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះផងដែរ៕

ស្រ្តីរងគ្រោះសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

Share on Google Plus
    Blogger Comment
    Facebook Comment