តាមជំនឿការកាត់សក់ កាត់ក្រចកក៏ត្រូវជ្រើសរើសថ្ងៃដែរ ព្រោះវាអាចនាំជោគសំណាងមកដល់ខ្លួន។ ចំពោះជំនឿនៃការកាត់ក្រចកតាមថ្ងៃនីមួយៗដែលគេជឿជាក់មានដូចជា
កាត់ក្រចកថ្ងៃចន្ទ ៖ គេចាត់ទុកថាជាថ្ងៃល្អផ្តល់ជោគលាភ និងមានមាស មានប្រាក់ហូរចូល។
កាត់ក្រចកថ្ងៃអង្គារ ៖ គេចាត់ទុកថា ថ្ងៃមិនល្អនាំឱ្យបាត់បង់ទ្រព្យសម្បត្តិ។
កាត់ក្រចកថ្ងៃពុធ ៖ គេចាត់ទុកថា ជាថ្ងៃល្អជួបតែភាពសុខដុម និងត្រជាក់ត្រជំខាងផ្លូវចិត្ត។
កាត់ក្រចកថ្ងៃព្រហស្បតិ៍ ៖ គេចាត់ទុកថា ថ្ងៃមិនល្អផ្តល់តែភាពទុក្ខសោក។
កាត់ក្រចកថ្ងៃសុក្រ ៖ ចាស់បុរាណចាត់ទុកថា ល្អណាស់ មានទ្រព្យសម្បត្តិហូរហៀរ ហើយប្រមូល ផ្តុំកាន់តែច្រើន។
កាត់ក្រចកថ្ងៃសៅរ៍ ៖ គេចាត់ទុកថា ថ្ងៃមិនល្អ មានតែកើតរោគជំងឺបៀតបៀន។
កាត់ក្រចកថ្ងៃអាទិត្យ ៖ គេចាត់ទុកថាថ្ងៃមិនផ្តល់ផលល្អទេ ព្រោះនាំឱ្យមានសត្រូវច្រើន។
ប្រភពពី hora.sabbay
Blogger Comment
Facebook Comment