ប្រភព ដើមអម្ពិល
បាត់ដំបងៈ អ្នកបើកបររថយន្តម្នាក់ បុកមនុស្សបណ្តាលឲ្យស្លាប់ កាលពីល្ងាចថ្ងៃទី១០ ខែឧសភាកន្លងមក នៅភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ត្រូវកសាង សំណុំរឿង សមត្ថកិច្ចបញ្ជូនទៅតុលាការថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់។
មន្រ្តីនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា អ្នកបើកបររថយន្តម្នាក់មានឈ្មោះ ឆេង ឡុង ភេទប្រុស អាយុ ៤៩ឆ្នាំ (ជនសង្ស័យ) រងរបួសស្រាលម្នាក់ ធ្វើឲ្យមនុស្ស ស្លាប់ម្នាក់មាន ឈ្មោះ អ៊ុក ភឿន ហៅក្រឹម ភេទប្រុស អាយុ៤៣ឆ្នាំ និងអ្នករបួសស្រាលម្នាក់ទៀតឈ្មោះ បឿង ថុល ភេទប្រុសអាយុ៥៥ឆ្នាំ។ទាំងបីនាក់រស់នៅភូមិដូង ឃុំបឹងរាំងស្រុកកំរឿងជាមួយគ្នា។
ប្រភពបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីម៉ោងជាង ៥ល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង បង្កឡើងដោយអ្នកបើករថយន្ត កាមរីពណ៌ស្លែ១គ្រឿង ពាក់ស្លាកលេខបាត់ដំបង 2A 0653 ជិះគ្នា៣នាក់ បើកបរយ៉ាងលឿន ពេលមកដល់ផ្លូវកោង បត់មិនទាន់ ក៏បុករះ បង្គោលស្លាកសញ្ញាចរាចរណ៍បាក់អស់៧ដើម និងបោកផ្ទប់នឹងបង្គោល បណ្តាលឲ្យអ្នកជិះម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង។ចំណែកអ្នកបើកបរ និងអ្នករួម ដំណើរម្នាក់ទៀតរងរបួសស្រាល។ រីឯរថយន្តខូចខ្ទេចប៉ែកខាងមុខ និងបែកកង់ឆ្វេងព្រមទាំងកំពិតទ្វារខាងស្តាំ។
ជនបង្កឈ្មោះឆេង ឡុង បាននិយាយប្រាប់សមត្ថកិច្ចថា រថយន្តតាក់ស៊ីនេះជារបស់គេ ដោយគ្មានម៉ួយជិះមកបាត់ដំបង ខ្លួនព្រមទាំងប្អូនធម៌ម្នាក់ (ស្លាប់) និងអ្នករួម ដំណើរម្នាក់ បានបបួលគ្នាទៅផឹកស៊ីនៅកាប៊ីនស្រុកភ្នំព្រឹក។ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ជាផ្លូវកោងផង ហើយមានរថយន្តមួយគ្រឿង មកពីមុខ ក៏កាច់ ចង្កូតមកខាងស្តាំដៃ ក៏បុករះស្លាកសញ្ញាចរាចរណ៍អស់ជាច្រើនដើម ហើយខ្លួនបានចាប់ហ្វំា្រងបង្ខំ ទើបរថយន្តបោកផ្ទប់នឹងបង្គោលភ្លើង ចំកន្លែងអង្គុយប្អូនធម៌ខាង ក្រោយ បណ្តាលឲ្យបាក់កបែកក្បាលស្លាប់តែម្តង។ រីឯខ្លួននិងអ្នករួមដំណើរម្នាក់ទៀត រងរបួសស្រាល ។ បច្ចុប្បន្នអ្នកបើករថយន្ត ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួន ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕
Blogger Comment
Facebook Comment