ប្រភព:Khmer-Note
ចេញផ្សាយក្រដាសប្រាក់ ៥ម៊ឺនរៀលថ្មី
ភ្នំពេញ៖ តាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថ្ងៃទី៦ ឧសភា បានដឹងថា អនុលោមតាមអនុក្រឹត្យលេខ១៧៥ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ ស្តីអំពីការចេញផ្សាយធនប័ត្រប្រភេទ ៥០,០០០រៀលគំរូថ្មី ដើម្បីចូលរួមអបអរសាទព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្មាយុ៦១ យាងចូល៦២ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា បោះផ្សាយទន្ទឹមគ្នានឹងធនប័ត្រផ្សេងទៀត និងដាក់ឱ្យចរាចរធនប័ត្រគំរូថ្មីប្រភេទ៥០,០០០រៀល ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ឧសភា នេះតទៅ ។
Blogger Comment
Facebook Comment