ប្រទះឃើញស្រោមអនាម័យក្នុងចានម្ហូប ម្ចាស់ហាង សុខចិត្ត លេបស្រោម អនាម័យនោះ ដើម្បីបញ្ចប់រឿង

ប្រភព Khmer-note
ចិន៖ កាលពីពេលកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋចិនជា ច្រើននាក់បានធ្វើការរិះគន់ហាង អាហារមួយឈ្មោះ Anhui ក្រោយពីមានអតិថិជនម្នាក់បានប្រទះឃើញស្រោមអនាម័យ មួយនៅក្នុងចានម្ហូបរបស់គាត់។ ស្ត្រីម្នាក់ឈ្មោះ Liang ព្រមទាំងមិត្តភក្តិស្រីៗរបស់នាង ២នាក់ទៀតបានចូល បរិភោគអាហារក្នុងភោជនីយដ្ឋាន Anhui ហើយពួកនាងក៏បាន ប្រទះឃើញស្រោមអនាម័យតែម្តង។

ប្រភពពត៌មានមិន បានដឹងច្បាស់ថា តើស្រោម អនាម័យនោះប្រើរួច រឺនៅថ្មីឡើយ? ពួកនាងបានគំរាមប្តឹងប៉ូលីស ដើម្បីអោយមកផាកពិន័យ ម្ចាស់ហាង និងទារសំណងចំនួន១០០,០០០ម៉ឺនយ៉ន (ប្រមាណជាង ១៦,០០០ដុល្លារ) ប៉ុន្តែម្ចាស់ហាងបានសុខចិត្ត លេបស្រោមអនាម័យនោះ ដើម្បីបញ្ចប់ រឿង។ នាង Liang បានអោយដឹងថា ម្ចាស់ហាងនោះបានសង្ស័យពួកនាងថា ជាអ្នកដាក់ ស្រោមអនាម័យនោះចូលម្ហូប ប៉ុន្តែចុងក្រោយម្ចាស់ហាងបាននិយាយថា គាត់ជាអ្នក គ្រប់គ្រងទីនេះ ដូច្នេះគាត់សុខចិត្តលេបស្រោមអនាម័យនោះ ដើម្បីបញ្ចប់រឿង។


Share on Google Plus
    Blogger Comment
    Facebook Comment