អ្នកស្លាប់កើនឡើង ២៣៨នាក់ ដោយសារ​ផ្ទុះ​ក្នង អណ្ដូង​រ៉ែធ្យូងថ្ម នៅតួកគី

ប្រភព៖ ដើមអម្ពិល
តួកគី៖ ព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤នេះ ដោយស្រង់សម្ដី នាយករដ្ឋមន្ដ្រីតួកគី ថា អ្នកស្លាប់បានកើនឡើង ២៣៨នាក់ និងរងរបួស ៨០នាក់ នៅក្នុងករណីផ្ទុះអណ្ដូងរ៉ែធ្យូងថ្ម នៅប្រទេសតួកគី។

សូមជំរាបថា កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ មានហេតុការណ៍ផ្ទុះ ក្នុងអណ្តូងរ៉ែធ្យូងថ្ម ក្នុងតំបន់ Soma ខេត្ត Manisa ភាគខាងលិចប្រទេស តួកគី ដោយករណីផ្ទុះនោះ ការបាក់ស្រុត មានជម្រៅរហូតដល់ជិត ១គីឡូម៉ែត្រ៕


Share on Google Plus
    Blogger Comment
    Facebook Comment