រដ្ឋាភិបាល វៀតណាម មិនអត់ឱន ឲ្យបាតុករ ប្រឆាំង រដ្ឋាភិបាលចិន

ប្រភព៖ ដើមអម្ពិល
ហាណូយ៖ រដ្ឋាភិបាលវៀតណាម បានប្រកាសថា ខ្លួនឹងមិនអត់ឱនឲ្យ ក្រុមបាតុករបង្កការញុះញង់តវ៉ា ប្រឆាំង នឹងរដ្ឋាភិបាលចិននោះឡើយ ហើយនឹងប្តឹងប្រជាពលរដ្ឋ ៣០០នាក់ ដែលបានចូលរួមបាតុកម្មតវ៉ា កាលពី សប្តាហ៍មុន។

ព័ត៌មានវៀតណាមនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ នេះ បានផ្សព្វផ្សាយដោយដកស្រង់សម្តីមន្រ្តីវៀតណាម មកបញ្ជាក់ថា បាតុកម្មហិង្សាទៅលើប្រជាជនចិន នឹងមិនងាយបញ្ចប់នោះទេ។ រដ្ឋាភិបាលនឹងប្តឹងចំពោះប្រជាជនជាង ៣០០ នាក់ ដែលបានចូលរួមបាតុកម្មកាលពីសប្ដាហ៍មុននេះ។

លោក ហ្គែន ហោងចុង ប្រធានការិយាល័យស៊ើបអង្គេត នៃក្រសួងសន្តិសុខសាធារណៈវៀតណាម បាន និយាយថា «ពួកគេបានធ្វើឲ្យមានភាពចលាចលក្នុងប្រទេស ដែលជាសកម្មភាពសមនឹងទទួលទោស»។
បើតាមមន្រ្តីវៀតណាម បានបញ្ជាក់ថា កម្មករចិន ០២នាក់ បានស្លាប់ និង១៤០នាក់ ទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះបាតុកម្មដោយហិង្សាកាលពីដើមសប្តាហ៍មុននេះ៕


Share on Google Plus
    Blogger Comment
    Facebook Comment