គ្រូពេទ្យយកបង់ស្អិតមកបិទមាត់ទារក ព្រោះខឹងពូកែ យំខ្លាំងពេក

ប្រភព Khmer-note
ហ្វីលីពីន៖ ឪពុកម្តាយមានការខឹងសម្បារយ៉ាងខ្លាំង ពេលដែល ពួកគាត់ប្រទះឃើញកូនរបស់គាត់ ត្រូវបានគេយកបង់ស្អិត មកបិទមាត់។ លោក Ryan Noval និងអ្នកស្រី Jasmine Badocdoc មានការសប្បាយរីករាយយ៉ាងខ្លាំង ដែលកើត បានកូនប្រុសឈ្មោះ Yohannes Noval។

 ទារក Noval នោះត្រូវបានថែទាំនៅមន្ទីរពេទ្យក្នុងប្រទេសហ្វីលីពីន ពីរបីថ្ងៃបន្ថែមទៀត ដើម្បីធ្វើការ ចាក់វ៉ាក់សាំងការពារ មួយចំនួន។ ពេលឪពុកម្តាយទារកទៅមើលកូននៅបន្ទប់ដាក់ ទារក ពួកគាត់ប្រទះឃើញលើមាត់របស់កូនពួកគាត់មានបិទ បង់ស្អិត។

ពេលលោក Noval និង Jasmine សួរបុគ្គលិកនៅទីនោះ គិលានុបដ្ឋាយិកាប្រាប់ពួកគាត់ថា នាងយកបង់ស្អិតមក បិទមាត់ទារក ព្រោះខឹងទារកនោះយំខ្លាំងពេក បង្កសំលេងរំខាន។ លោក Noval បាន អោយគិលានុបដ្ឋាយិកាបកបង់ស្អិតនោះចេញពីមាត់កូនគាត់ ប៉ុន្តែគិលានុបដ្ឋាយិកានោះ បែរនិយាយអោយលោក Noval ចូលទៅបកបង់ស្អិតចេញដោយខ្លួនឯងទៅវិញ។

គិលានុបដ្ឋាយិកាម្នាក់បានអោយដឹងថា បង់ស្អិតនោះបិទភ្ជាប់ជាមួយរបស់ទារកជញ្ជក់ លេង ប៉ុន្តែវាធ្លាក់បិទមាត់ទារកតែម្តង។ ខាងមន្ទីរពេទ្យកំពុងតែធ្វើការស៊ើបអង្កេតលើ ករណីនេះ ដើម្បីស្វែងរកការពិត។


Share on Google Plus
    Blogger Comment
    Facebook Comment