ចេញពីខារ៉ា អូខេឌីយ៉ាម៉ង ខឹងស្រីស្នេហ៍ បាញ់ឡើងលើ ជាច្រើន គ្រាប់បណ្តាល ឲ្យសន្តិសុខ ម្នាក់ រងរបួសធ្ងន់ធ្ងរ ឃាត់ខ្លួនជនបង្ក ២នាក់

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើល មួយបានកើតឡើង ដោយសារ យុវជន ២នាក់ ជិះម៉ូតូមួយគ្រឿង ចេញពីខារ៉ាអូ ខេ ឌីយ៉ាម៉ង ស្ថិតនៅតាម បណ្តោយផ្លូវលេខ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខឹងស្រីស្នេហ៍ របស់ខ្លួន បានដកកាំភ្លើង បាញ់ឡើង លើជាច្រើនគ្រាប់ បណ្តាលឲ្យសន្តិសុខម្នាក់ រងរបួស ធ្ងន់ធ្ងរ ហើយព្យាយាម បើករត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ច មូលដ្ឋាន តាមចាប់ខ្លួនជនបង្កបានភ្លាមៗ កាលពីវេលាម៉ោង ៣ នឹង ០០នាទី ទៀបភ្លឺថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៤ ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍ខាង លើនេះបានឲ្យដឹងថា មុនពេលមាន ការផ្ទុះអាវុធខាងលើនេះគឺមានយុវជន ២នាក់បានដើរចេញពី ក្នុងបន្ទប់ខារ៉ាអូខេ យីហោឌីយ៉ាម៉ង ។ ហើយពេល ចេញមកដល់កន្លែងផ្ញើម៉ូតូ យុវជនទាំង ២នាក់នោះបានទាស់ពាក្យ សម្តីគ្នាជាមួយនារី បម្រើការនៅក្នុងខារ៉ាអូខេ ខាងលើនេះ ដោយមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីច្បាស់លាស់ឡើយ ។ 

ប៉ុន្តែបើតាមសាក្សីជាអ្នករត់ម៉ូតូ ឌុបនឹងរ៉ឺម៉កកង់បីនៅមុខខារ៉ាអូខេឌីយ៉ាម៉ង ក្នុងពេលរាត្រីនោះដែរ បាននិយាយតៗគ្នាថា មូលហេតុដែលខ្មាន់ កាំភ្លើងទាំង ២នាក់ បាញ់បោះសេរីទាំងយប់អាធ្រាត្រ គឺបណ្តាលមកពីខឹង បបួលនារី ខារ៉ាអូខេទៅដេកជាមួយ ខ្លួន មិនបាន ។ ក្នុងហេតុការណ៍ ផ្ទុះហេតុ ការណ៍ខាងលើនេះគឺបានសង្កេតឃើញមានសន្តិសុខនៅក្នុងក្លឹបខារ៉ា អូខេឌីយ៉ាម៉ងម្នាក់ បាន រង់របួស ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈ។ ហើយខ្មាន់កាំភ្លើងទាំង២នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ ចុះអន្តរាគមន៍ឃាត់ខ្លួនបានជាក់ស្តែង រួចបញ្ជូនកាន់អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ដោយពុំទាន់ស្គាល់អត្តសញ្ញាណជនប្រដាប់អាវុធទាំងនោះនៅឡើយទេ ៕

Share on Google Plus
    Blogger Comment
    Facebook Comment