ភ្នំពេញ ៖ បុរសជនជាតិវៀតណាម ៣ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន ភ្លាមៗ ក្រោយពីជនបង្កទាំងនេះបានប្រើ អំពើហិង្សា ដោយយកកូនកាំបិតចាក់ទៅ លើស្ដ្រីជនជាតិវៀតណាម ជាថៅកែសិប្ប កម្ម បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវដឹកបញ្ជូន ភ្លាមៗទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៨ និង២៥នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៤ ស្ថិតនៅផ្ទះធ្វើតុ ទូ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនជាតិវៀតណាមទាំង ៣ នាក់ ដែលត្រូវចាប់ខ្លួនភ្លាមៗក្រោយកើត ហេតុនោះ រួមមានទី១ ឈ្មោះ ង៉ូ វ៉ាន់ឌិញ អាយុ ២៤ឆ្នាំ ជាជនដៃដល់ ទី២ ឈ្មោះ ចាង វ៉ាន់ឌឿង អាយុ ២៤ឆ្នាំ ជាជាងឈើ និងទី៣ ឈ្មោះ ឡេ វ៉ាន់ណុង អាយុ ២៤ឆ្នាំ រីឯម្នាក់ទៀត ជនជាតិខ្មែរ បាន និងកំពុងរត់ គេចខ្លួន ។
ដោយឡែកស្ដ្រីរងគ្រោះជាម្ចាស់ សិប្បកម្ម និងត្រូវជាសាច់ញាតិរបស់ថៅកែ ផ្ទះធ្វើតុ ទូ ឈ្មោះ ង្វៀង ជីបេ អាយុ ២២ឆ្នាំ រងរបួសដៃ និងស្មា ដោយសារតែយកដៃរង នៅពេលដែលជនបង្កទាំងនោះ បានយក កាំបិតចាក់ ។
មន្ដ្រីនគរបាលមូលដ្ឋាន មិនទាន់បាន បញ្ជាក់ពីព័ត៌មានលំអិត ដែលនាំឱ្យមានរឿង បង្កអំពើហិង្សា យកកាំបិតចុងស្រួចចាក់ ទៅលើម្ចាស់សិប្បកម្ម ស្ដ្រីជនជាតិវៀតណាម នេះឡើយ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឱ្យដឹងថា ខណៈដែលស្ដ្រីរងគ្រោះកំពុងនៅ ផ្ទះធ្វើតុ ទូ ដែលជាសាច់ញាតិរបស់ខ្លួននោះ ទំនងឈ្លោះទាស់ទែងពាក្យសំដី ជាមួយជន បង្កទាំង ៤នាក់ ទើបជនដៃដល់ ង៉ូ វ៉ាន់ឌិញ បានយកកាំបិតចុងស្រួច ចាក់ទៅលើនាង ប៉ុន្ដែយកដៃរង បណ្ដាលឱ្យត្រូវរបួសត្រង់ ដៃ និងលើស្មា ត្រូវបញ្ជូនទៅកាន់មន្ទីរ ពេទ្យភ្លាមៗ ។
ក្រោយទទួលបានព័ត៌មាន នេះ អធិការនគរបាលខណ្ឌសែនសុខលោក ម៉ក់ ហុង បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចមូល ដ្ឋានឃាត់ខ្លួន ដើម្បីសួរនាំបន្ដទៀត ។ បច្ចុប្បន្នជនបង្កទាំង ៣នាក់ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខដើម្បីចាត់បន្ដតាមផ្លូវច្បាប់ ៕








Blogger Comment
Facebook Comment