បុរស​ម្នាក់​បើករថ​យន្ត​កូរ៉ូឡា​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​សំណាងល្អ​គ្មាន​អ្នករងរបួស​ធ្ងន់​ទេ​

ភ្នំពេញ ៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​សារតែ​បុរស​ម្នាក់​បើកបរ​រថយន្ត កូរ៉ូឡា​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ ភូមិ​ទួលគោក ​សង្កាត់​បឹងកក់​ទី ១​ ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​២២​និង​៣០ នាទី​យប់​ថ្ងៃទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០១៤ ។

 យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គឺ​បុរស​ម្នា​ក់បាន​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2G-1317 ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ពេល​ដល់​ចំណុចកើតហេតុ ដោយសារតែ​បុរស​ម្ចាស់​រថយន្ត​ស្រវឹងស្រា​ស្រាប់តែ​រេច​ង្គុ​ត​ខាងឆ្វេង​ដៃ​ជ្រុល​បុក​ចូល​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​មួយកន្លែង​បណ្តាល​ឲ្យ​រថយន្ត​កៀប​ជាមួយនឹង​ជញ្ជាំង​ផ្ទះ​ប្រជា ពលរដ្ឋ​រង​ការខូចខាត​មិនអាច​បន្តដំណើរ​ទៅមុខ​បានឡើយ​។

ប៉ុន្តែ​ទាក់ទិន​នឹង​ករណីនេះ មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​ទេ ។ គួរ​បញ្ជាក់ថា​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ខណ្ឌ ទួលគោក នឹង​នគរបាល​ជំនាញ​ចុះ​វាស់វែង​អូស​យក​រថយន្ត​បង្កហេតុ​ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕
ឃិត សុខា
kkn-s13
kkn-s14
kkn-s15
kkn-s16
kkn-s17
Share on Google Plus
    Blogger Comment
    Facebook Comment