ប្រភព KPT
ភ្នំពេញ ៖ មនុស្សប្រុស.ស្រីចំនួន១៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយសមត្ថកិច្ចខណ្ឌទួលគោក និងខណ្ឌសែនសុខ ចាប់ខ្លួនបន្តបន្ទាប់គ្នានៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ក្រុមជនជាប់ចោទទាំង១៨នាក់នោះពុំត្រូវបានគេស្គាល់ឈ្មោះភ្លាមៗនោះទេ ដោយសារសមត្ថកិច្ចត្រូវការរក្សាភាពស្ងប់ស្ងាត់ខ្លះៗ ដើម្បីតាមចាប់ខ្លួនបក្ខពួករបស់គេបន្តទៀត។
នៅក្នុងការចាប់ខ្លួនក្រុមជនសង្គមងងឹតទាំង១៨នាក់នោះ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនមួយចំនួន ព្រមទាំងឧបករណ៍សម្រាប់សេពគ្រឿងញៀន និងឧបករណ៍សម្រាប់កាច់បំបាក់សោ.កម៉ូតូ ដែលជាវត្ថុតាងប្រព្រឹត្តិបទល្មើសចោរកម្មផងដែរ។
សមត្ថកិច្ចបាននិយាយថា ក្នុងចំណោមជនជាប់ចោទពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនទាំង១៨នាក់នោះ ១១នាក់ត្រូវចាប់ខ្លួននៅក្នុងខណ្ឌទួលគោក និងបន្តមកចាប់នៅម្ដុំមុខពេទ្យលោកសង្ឃសង្កាត់ទឹកថ្លា៧នាក់ទៀត និងដកហូតវត្ថុតាងថ្នាំញៀន២កញ្ចប់ផង រួចបញ្ជូនទៅទីបញ្ជាការប៉េអឹមក្រុងដើម្បីសួរនាំ៕
Blogger Comment
Facebook Comment