ប្រភព KPT
ភ្នំពេញ ៖ លោក សរ ម៉ុរ៉ា ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា បានប្រាប់កម្ពុជាថ្មីនៅល្ងាចថ្ងៃទី២០ ខែឧសភានេះថា ការចរចា នៅរសៀលថ្ងៃនេះមិនទទួលបានលទ្ធផលទេ ដោយសារតែក្រុមហ៊ុននៅតែរក្សាជំហរដដែលទាក់ទងទៅនឹងការទាមទារចំណុចសំខាន់ៗ៣ដូចជាកម្មវិធីជួបលៀងប្រចាំឆ្នាំជាដើម ដោយក្រុមហ៊ុនបានបញ្ជាក់ថា មិនអាចផ្លាស់ប្ដូរកម្មវិធីរបស់គេបានទេគឺការជួបលៀង ឬរង្វាន់ផ្សេងៗនោះបានសម្រាប់តែអ្នកមានស្នាដៃប៉ុណ្ណោះ។
លោកសរ ម៉ូរ៉ា បានលើកឡើងទៀតថា ចំពោះប្រាក់ឈ្នួលគោល១៦០ដុល្លារ ដែលជាការទាមទាររបស់បុគ្គលិកកម្មករនោះ គឺខាងក្រុមហ៊ុននៅតែសុំឲ្យបុគ្គលិកពន្យារពេល២ខែដើម្បីទុកឱកាសឲ្យក្រុមហ៊ុនធ្វើការពិភាក្សាលើបញ្ហានេះ ដូច្នេះចំណុចដែលចរចានៅរសៀលនេះមិនមានចំណុចណាមួយដែលកម្មករទទួលយកបាននោះទេ។
សូមបញ្ជាក់ថា ការចរចានេះបានធ្វើឡើងនៅស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនឈេហ្វរ៉ុន ដោយមានការចូលរួមពីតំណាងក្រសួងការងារ តំណាងកម្មករនិយោជិត និងតំណាងក្រុមហ៊ុន ហើយបើតាមលោកសរ ម៉ូរ៉ា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែឧសភា កម្មករទាំងនឹងប្រមូលផ្ដុំគ្នាធ្វើការតវ៉ាបន្តទៀត៕
Blogger Comment
Facebook Comment