ខេត្តបាត់ដំបង៖យុវជនស្ទាវម្នាក់បានផឹកស៊ីស្រវឹងតណ្ហាឡើងដល់កម្រិតទប់មិនជាប់បានបែកគំនិតចាប់រំលោភយាយជីអាយុ៧៧ឆ្នាំម្នាក់ពេលកំពុងដេកក្នុងកុដិ ហើយពេលនោះគាត់ប្រឹងរើបំរាស់ ស្រែកខ្លាំងៗឲ្យអ្នកនៅក្បែរខាងជួយក៏ត្រូវជនសង្ស័យខ្ទប់មាត់បិទច្រមុះ ច្របាច់ករហូតដាច់ដង្ហើមស្លាប់ យ៉ាងអាណោចអាធ័មបំផុត កាលពីវេលាម៉ោង ២១និង៣០ នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នៅវត្តអូរស្បែកប្រើស ភូមិកៀនទំនៀប ឃុំបួរ ស្រុកភ្នំព្រឹក។

ជនសង្ស័យឈ្មោះ សារ៉េត គឹមហាក់ បានសារភាពថា ខ្លួនបានផឹកស្រា តាំងពីម៉ោង ៣រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ រហូតដល់យប់ជ្រៅ ស្រវឹងជោគជាំ ហើយនៅម៉ោង ២១យប់ មុនពេលកើតហេតុ ខ្លួនស្រេកឃ្លានតណ្ហាពេក បានឡើងទៅកុដិ ចាប់រំលោភយាយជីពេលគាត់កំពុងដេកលង់លក់។ ពេលធ្វើសកម្មភាពរំលោភ គាត់រើបំរាស់ស្រែកខ្លាំងពេក ខ្លួនភ័យខ្លាចអ្នកផ្សេងដឹង ក៏យកដៃខ្ទប់មាត់ ច្របាច់ករហូតដាច់ខ្យល់ ស្លាប់តែម្តង។ ក្រោយមក បានគេចខ្លួនមួយរយៈ លុះម៉ោង ៣ទៀបភ្លឺថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង។

Blogger Comment
Facebook Comment