បុរសម្នាក់ញៀនលេងហ្គេមដល់ថ្នាក់ទុក អោយកូន ដាច់ពោះ ស្លាប់នៅផ្ទះម្នាក់ឯង (មានវីដេអូ)

ប្រភព Khmer-note
កូរ៉េ៖ បុរសម្នាក់បានទុកកូនចោលនៅក្នុងផ្ទះម្នាក់ឯងរយៈ ពេលយូរ ដោយគ្រាន់តែទៅ មើលមួយភ្លែតៗ។ ឪពុកវ័យ ក្មេងជនជាតិកូរ៉េខាងត្បូង បានជ្រើសរើសយកការ លេង ហ្គេមជាជាងកូនប្រុស ទើបធ្វើអោយកូនស្លាប់បាត់បង់ជីវិត ដោយសារ តែដាច់ពោះ។ ឪពុកវ័យ ក្មេង Chung អាយុ២២ឆ្នាំត្រូវបានចាប់ខ្លួន ដោយសង្ស័យថា ទុកកូនចោល រហូតដល់ ដាច់ពោះស្លាប់។

តាមរបាយការណ៍បាន អោយដឹងថា លោក Chung បច្ចុប្បន្នជាជនគ្មាន ការងារធ្វើ បានទុកអោយកូនប្រុសរបស់គាត់នៅ Apartment តែម្នាក់ជាងមួយសប្តាហ៍ ដោយគាត់ចេញទៅលេងហ្គេម កុំព្យួទ័រនៅហាងកាហ្វេអិនធើណេត។ ឪពុកវ័យក្មេងនេះ តែងត្រលប់ផ្ទះវិញ៣ថ្ងៃម្តង ដើម្បីមកអោយចំណីកូនប្រុស ប៉ុន្តែយោងតាមអាជ្ញាធរក្នុង តំបន់ដឹងថា គាត់មកផ្ទះវិញ ១សប្តាហ៍ម្តងទេ។ ពេលត្រលប់មកផ្ទះវិញ លោក Chung បានប្រទះឃើញថា កូនប្រុសរបស់គាត់បាន ស្លាប់បាត់បង់ជីវិតហើយ។

ជំនួសអោយការ សោកសៅ កាន់ទុក្ខការស្លាប់របស់កូនប្រុស លោក Chung បែរជាចង់គេចវេសមិនចង់ ទទួលខុសត្រូវ ដោយរក្សាទុកសាកសពកូនក្នុងអាគារ Apartment នោះប្រមាណ១ខែ ហើយរាយការណ៍ប្រាប់ប៉ូលីសថា កូនគាត់បានបាត់ខ្លួន។ តាមរយៈកាមេរ៉ាសុវត្ថិភាព ក្នុងជណ្តើរយន្តបានបង្ហាញ ពីសកម្មភាពរបស់លោក Chung កាន់កាបូប ហើយក្រោយ មកគេរកឃើញសាកសពកូនប្រុសគាត់ នៅក្នុងកាបូបនោះនៅសួនច្បារ។ ឪពុកវ័យក្មេង នោះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតលើកូនប្រុសខ្លួនឯង។

រូបតំណាង
Share on Google Plus
    Blogger Comment
    Facebook Comment