ឡើងទៅ​សារ​មុង​​​​ឃើញ​​​​ប្តីចុង​​​ចិត្ត​​​អប្រិយ​​ស្រាតខោ​​​លី​អូ​​​ចាប់រំ​​លោ​​​ភ​កូ​​នស្រី​​ច្បាស់​​នឹង​ភ្នែក​

ប្រភព៖វត្តភ្នំ
ខេត្តកំពង់ឆ្នាំង​​៖​​ឪ​ពុក​ចុង​​ម្នាក់​​​​ត្រូវ​បាន​​ប្រ​ពន្ធ​​ប្តឹង​​ឲ្យ​​ស​ម​​ត្ថ​កិច្ចនគរ​បាល​​មូល​ដ្ឋានចាប់​​​ឃាត់​ខ្លួនបន្ទា​ប់​​​ពី​​ប៉ុន​ប៉ង​​រំ​លោភ​​កូន​​​​ចុង​​អា​​យុ៩​​ឆ្នាំមិន​បាន​​​​ស​ម្រេច​​ដោយ​សារ​​ស្ត្រី​​ជា​​ម្តាយ​​បាន​​ទៅ​​ទាន់ ឃើញ​ច្បាស់​​នឹង​​ភ្នែក កាល​ពី​​វេលា​​ម៉ោង៦​និង​១០ នាទី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១ នៅលើផ្ទះ​កុមារី​រងគ្រោះ ស្ថិតនៅ​ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​

​ជនសង្ស័យ​ជា​ឪពុកចុង មានឈ្មោះ ម៉ៅ ចិត្រ អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ក្នុង ខេត្តបន្ទាយមានជ័យ ទើប​មក​បាន​ប្រពន្ធ ជា​ស្ត្រី​មេម៉ាយ​កូន​៣ នៅក្នុង​ស្រុក​ជល​គិរី ជាង​មួយឆ្នាំ ពេល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ជួបគ្នា​ដោយ​ចៃដន្យ​។ មុនពេល​កើតហេតុ យប់​ថ្ងៃទី​១៧ ខែឧសភា ឪពុកចុង​បាន​ផឹកស្រា​ស្រវឹង​ជោក​ខ្លួន ហើយ​បាន​ដេក​ក្នុង​មុង ជាមួយ​ប្រពន្ធ​និង​កូន លុះ​ព្រឹក​ឡើង ប្រពន្ធ​បាន​ភ្ញាក់​ពី​ដំណេក​មុន ហើយ​បាន​យក កូនតូចៗ ២​នាក់ ចុះមក​ដី​ដើម្បី​លុបលាង​មុខ​។​

​បន្ទាប់មក​ស្ត្រី​ជា​ប្រពន្ធ ឡើងទៅ​លើផ្ទះ​វិញ​ដើម្បី​សា​មុង ស្រាប់តែ​ឃើញ​ប្តី​របស់ខ្លួន បាន​ស្រាតខោ​លី​អូ ដល់​ត្រឹម​ជង្គង់ កំពុង​ក្រាប​ពីលើ កូនស្រី​ច្បង​អាយុ ៩​ឆ្នាំ​។ ឃើញ​ដូច្នេះ​ប្រពន្ធ​ក៏បាន​ស្ទុះ ទៅ​ច្រាន​ប្តី​ចេញ ហើយ​បាន​ចាប់​អូស​កូន ចេញពី​ក្រោម​ទ្រូង​ឪពុកចុង និង​បាន​បីកូន​ចុះមក​ដី ហើយ​រត់​ទៅប្រាប់​ម្តាយ និង​បាន​ប្តឹង​សមត្ថកិច្ច ឲ្យ​ចាប់​ឃាត់ខ្លួន​តែម្តង​។ ជនសង្ស័យ​ជា​ឪពុកចុង បាន​សារភាពថា ខ្លួន​មិនទាន់​បានធ្វើ​អ្វី​នោះទេ ហើយ​នៅ​ព្រឹក​នោះ ប្រហែល​មកពី​ខ្លួន​ស្រវឹង​ខ្លាំងពេក ទើប​ធ្វើ​យ៉ាងនេះ ក៏ត្រូវ​ប្រពន្ធ​មក​ទាន់​៕


Share on Google Plus
    Blogger Comment
    Facebook Comment