តំបន់​ស្រើបស្រាល​ដែល​ស្ត្រី​ចង់​អោយ​អ្នក​ថ្នាក់​ថ្នម​

តើ​អ្នក​ចង់​អោយ​ជីវិត​ផ្លូវភេទ​មាន​ភាព​ច្នៃប្រឌិត​កាន់តែ​ខ្លាំង​ដែរ​ទេ​? ការយល់ដឹង​អំពី​កន្លែង​ស្រើបស្រាល​លើ​រាងកាយ​របស់​មនុស្ស​ស្រី​ពិតជា​អាច​ ជួយ​ដល់​រឿង​នេះ​បាន​។ កន្លែង​ស្រើបស្រាល​មានន័យ​ថា ជា​កន្លែង​ដែល​អាច​ភ្ញោ​ចដ​ល់​អារម្មណ៍​ផ្លូវភេទ​។ ដូច្នេះ​តើ​មាន​នៅ​កន្លែង​ណា​ខ្លះ​ទៅ​?

កញ្ចឹងក
​ស្ត្រី​ភាគច្រើន​ចូលចិត្ត​អោយ​ដៃគូ​ថើប​កញ្ចឹ​ករ​ខ្លួនណាស់​។ ដូច្នេះ​អ្នក​អាច​បញ្ចុះ​ស្នាម​ថើប​ថ្នមៗ​មួយចំនួន​នៅ​ក​របស់​នាង​ផ្នែក​ ខាងក្រោយ ហើយ​ចាំ​បន្ត​លាតសន្ធឹង​ដល់​តំបន់​ក​ទាំងអស់​តែម្តង​។ ស្ត្រី​ខ្លះ​ចូលចិត្ត​អោយគេ​ផ្លុំ​ខ្យល់​នៅលើ​ស្បែក​របស់​នាង​ដែរ​មុនពេល​ ថើប​។ ការ​ថ្នាក់ថ្នម​, ការ​ខាំ និង​លិឍ​គឺជា​ជម្រើស​ដែល​អ្នក​អាច​ធ្វើបាន​បើសិន​ជា​អ្នក​ទាំង​ពីរ​ចូលចិត្ត ​។​

 ភ្លៅ​ផ្នែក​ខាងក្នុង​
​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​ភ្លៅ​ផ្នែក​ខាងក្នុង​គឺជា​តំបន់​ដែល​ទន់ និង​មាន​រំញោច​បំផុត​ដោយសារ​តែ​វា​មាន​ចុង​សរសៃប្រសាទ​ច្រើន​។ ចូរ​ព្យាយាម និង​ចាប់​យក​កន្លែង​នេះ​ដើម្បី​ផ្តល់​ភាព​ស្រើបស្រាល​ដល់​នាង​ទៅ​តាមរយៈ​ការ ​ស្ទាប​អង្អែល និង​ថ្នាក់ថ្នម មុន​ពេល​ឈានទៅដល់​ប្រដាប់​ភេទ​របស់​នាង​។​

 សក់ និង​ស្បែកក្បាល​
​ការ​ច្បូត​សរសៃសក់​របស់​នាង​ដោយ​ប្រើ​ម្រាមដៃ​គួរតែ​ធ្វើ​ដោយ​ យឺតៗ ទើប​នាង​ទទួលបាន​អារម្មណ៍​នៃ​ក្តីស្រឡាញ់​ពី​អ្នក​បាន​។ ជាមួយគ្នានេះដែរ សម្ពាធ​ដែល​ទទួលរង​ជា​ប្រចាំថ្ងៃ​ក៏​អាច​បន្ធូរបន្ថយ​តាមរយៈ​វិធី​នេះ​ផង​ ដែរ​។​

ខ្នង
​មាន​បុរស​ច្រើនណាស់​ដែល​ចេះ​តែ​ធ្វើ​ការត្រេតត្រត​ចំពោះ​តំបន់​ មួយ​នេះ ប៉ុន្តែ​មនុស្ស​ស្រី​ពិតជា​ចូលចិត្ត​អោយគេ​ស្ទាប​អង្អែល និង​ថើប​នៅ​កន្លែង​នេះ​ខ្លាំងណាស់​។ ចូរ​ប្រើ​ចុង​ម្រាមដៃ​អ្នក​ត្រដុស​នៅ​ខ្នង​របស់​នាង​យឺតៗ បន្ទាប់​មក​ចាប់ផ្តើម​ថើប​ដោយ​ថ្នមៗ​វិញ​។ ការផ្តល់​ជា​ការ​ម៉ាស្សា​ខ្នង​យ៉ាង​ល្អ​មួយ​ក្រោយពី​នាង​ធ្វើ​ការនឿយហត់​ពេញ ​មួយ​ថ្ងៃ​មក អាច​ជា​វិធី​បន្ធូរ​ភាព​តានតឹង​របស់​នាង​បាន​យ៉ាង​អស្ចារ្យ ហើយក៏​អាច​ជា​វិធី​ដ៏​ល្អ​ដើម្បី​ចាប់ផ្តើម​ការ​រួមភេទ​ដែរ​។​

 កំប៉េះ​គូថ​
​កំប៉េះគូថ​គឺជា​ផ្នែក​មួយ​ដែល​មនុស្ស​ស្រី​គ្រប់រូប​មាន​អារម្មណ៍ ​ដឹង​បំផុត ហើយ​អ្នក​ក៏​អាច​បង្ហាញ​អំពី​មោទនៈភាព​អ្នក​ដល់​រឿង​នេះ​តាមរយៈ​ការ​ថើប និង​អង្អែល​កំប៉េះគូថ​នាង​បានដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ត្រី​ខ្លះ​ចូលចិត្ត​ការ​ទះ និង​ច្របាច់​កំប៉េះគូថ​ថ្នមៗ ដូច្នេះ​យក​ល្អ​អ្នក​គួរតែ​ធ្វើ​រឿង​នេះ​ក្រោយពី​នាង​បាន​កម្តៅ​សាច់ដុំ​ខាង ​ផ្លូវភេទ​គ្រប់គ្រាន់​សិន​ទៅ​៕
ដកស្រង់​ពី៖ គេហទំព័រ​ សុខភាព (http://www.health.com.kh)

Share on Google Plus
    Blogger Comment
    Facebook Comment