ការ​បំផ្ទុះ​គ្រាប់បែក​២​លើក​នៅក្នុង​ទីក្រុង​យ៉ូ​ស ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​សម្លាប់​មនុស្ស​១១៨​នាក់

ប្រភព KPT
ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ជួបជុំគ្នា​នៅ​តំបន់​ផ្សារ​ប្រជុំជន​មួយ​កន្លែង ស្ថិតនៅ កណ្តាល​ទីក្រុង​យ៉ូ​ស ប្រទេស​នី​ហ្សេ​រី​យ៉ា នៅ​ពេល​ដែល​គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះឡើង។ រយៈពេល​៣០ នាទី​ក្រោយមក ស្រាប់តែ​គ្រាប់បែក​ទី​២ បាន​វាយប្រហារ​មក​លើ​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ ដោយ​សម្លាប់​ទាំង ក្រុមការងារ​ជួយសង្គ្រោះ ដែល​បាន​ដឹក​អ្នករបួស​ទៅ​ព្យាបាល​នោះ។

 ការ​វាយប្រហារ​ទាំងនេះ បាន​កើត​នៅ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​តែម្តង ដោយ​បាន​សម្លាប់​មនុស្ស​ជាង ១០០​នាក់ ដែល​ភាគច្រើន​នៃ​ពួកគេ​គឺជា​ស្ត្រី។ គេ​សង្ស័យ​ថា ចំនួន​អ្នក​ស្លាប់ អាច​នឹង​កើនឡើង​ច្រើនជាង​នេះ ខណៈ​ដែល​សាកសព​មិនទាន់​រក​ឃើញ​អស់ នៅ​ក្រោម​គំនរ​អាគារ។ 

ទោះបីជា​យ៉ាងណាក៏ដោយ នៅ​មិន​ទាន់​មាន​ភាគី​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយ ប្រហារ​នេះ​ឡើយ ប៉ុន្តែ​ក្រុម​ជីវពល​បូ​កូ ហា​រ៉ាំ គឺជា​ក្រុម​សង្ស័យ​សំខាន់​ជាងគេ ខណៈ​ដែល​ក្រុម​សកម្មប្រយុទ្ធ មួយ​នេះ កំពុង​ឃុំគ្រង​ចំណាប់ខ្មាំង​ដែល​ជា​ក្មេងស្រី​សាលា​ជាង​២០០​នាក់។ ដោយឡែក រដ្ឋាភិបាល​បាន​អះអាង​ថា ខ្លួន​នឹង​បន្ត​ធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​ភេ​វរ​កម្ម​ទាំងនេះ រហូត ដល់​ទទួល​បាន​ជោគជ័យ៕

Share on Google Plus
    Blogger Comment
    Facebook Comment