ការដែលមើលវីដេអូសិចច្រើនពេក អ្នកប្រហែលគិតថា ការឡើរឹងរបស់លិង្គអាចរំពឹងថាមានរយៈពេលយូរបំផុតពី ៣០ ទៅ៤០នាទីដែរ ហើយស្ត្រីវិញនឹងមានតណ្ហាផ្លូវភេទខ្លាំងរួចជាស្រេចហើយដើម្បី ប្រឡោមយកមនុស្សប្រុសគ្រប់ប្រភេទទៀតក៏មានដែរ។
បើយោងទៅតាមអ្នកជំនាញខាងព្យាបាលជំងឺចិត្តសាស្ត្រ និងការព្យាបាលផ្លូវភេទបានអោយដឹងថា ការបារម្ភអំពីការញៀនមើលវីដេអូសិចច្រើនពេកនោះ មិនមែនជាជំងឺធ្ងន់ធ្ងរឡើយ។ ដូច្នេះអ្នកអាចបន្ធូរបន្ថយការបារម្ភនេះបានហើយ។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកជ្រើសរើសនូវអ្វីដែលអ្នកចង់ឃើញមែននោះ វាអាចនឹងធ្វើអោយមានបញ្ហាទៅវិញទេដូចជា ថប់អារម្មណ៍ពេលរួមភេទជាដើម។ ក្នុងករណីដែលអ្នកមានអារម្មណ៍ថា វីដេអូសិចកំពុងតែជ្រៀតចូលទៅក្នុងក្បាលអ្នកហើយ ចុះហេតុអ្វីបានជាអ្នកមិនព្រមព្យាយាមសម្រាកខ្លះទៅ។
ចូរលុបវីដេអូសិច ឬទុកវា ដូច្នេះអ្នកក៏នឹងមិនមានពេល ឬងាយយកវាមកមើលវិញដែរ។ មានរឿងអស្ចារ្យច្រើនណាស់ក្នុងជីវិតដែលអ្នកអាចធ្វើជំនួសការមើល វីដេអូសិចបាន។ បើសិនជាអ្នកសម្រេចកាមដោយខ្លួនឯងក្នុងពេលមើលវីដេអូសិច មានន័យថាអ្នកអាចធ្វើរឿងមួយបានដែលគេហៅថា ការសម្រេចកាមដោយខ្លួនឯងតាមរយៈចិត្តគំនិត (Mindful Masturbation)។
អ្នកក៏អាចជំនួសនូវការសម្រេចកាមដោយខ្លួនឯងពេលមើលវិដេអូសិច ដោយធ្វើអ្វីផ្សេងទៀតដែលចង់ធ្វើបានដែរ ដូចជា ចំណាយពេលវិភាគទៅលើផ្លូវភេទខ្លួនឯងដោយមិនផ្តោតទៅលើប្រដាប់ភេទ។ ការសម្រេចកាមដោយខ្លួនឯង និងមើលវីដេអូសិចគឺជារឿងដែលធ្វើអោយមនុស្សសប្បាយចិត្ត។ ជាតិជាមនុស្ស យើងក៏ត្រូវបានការសប្បាយគ្របដណ្តប់ដែរ ដូច្នេះវាមិនមែនជារឿងងាយដែលអាចភ្លេចបានឡើយ៕
ប្រភពនាវា
ដកស្រង់ពី៖ គេហទំព័រសុខភាព (http://www.health.com.kh)
Blogger Comment
Facebook Comment